Google បានក្លាយជា Search Engine ធំជាងគេហើយមានអ្នកប្រើប្រាស់ច្រើនជាងគេក្នុងលោកតាមរយៈគុណភាពក៏ដូចជាសេវាកម្ម និងការបំពេញការងារយ៉ាងយកចិត្តទុកដាក់របស់បុគ្គលិកម្នាក់ៗនៅទីនេះ។ ជាពិសេសGoogle ក៏បានផ្លាស់ប្រែជីវិតរបស់បុគ្គលិក១១នាក់ដំបូងឱ្យកាន់តែប្រសើរឡើងជាងមុនចាប់តាំងពីពួកគេចូលមកបម្រើការងារជាបុគ្គលិកស៊ីប្រាក់ខែ។ តើអ្នកទាំងអស់គ្នាចង់ស្គាល់មុខបុគ្គលិក ១១នាក់ដំបូងរបស់ Google ទេ? កុំឱ្យខាតពេលយូរ Sabay សូមបង្ហាញដូចខាងក្រោម៖
១. Marissa Mayer បានចាប់ផ្ដើមធ្វើការនៅ Google ជា software engineer ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០២ និងបច្ចុប្បន្ន គាត់បានក្លាយជានាយកប្រតិបត្តិរបស់ Yahoo។
២. Kendra DiGirolamo បានចូលធ្វើការនៅ Google ជា Ad Sales Coordinator ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០១ និងលាឈប់ពីការងារនៅទីនេះបីឆ្នាំមុន Google បានចុះនៅក្នុងបញ្ជី IPO។ សព្វថ្ងៃនេះ គាត់ធ្វើការនៅជាអ្នកវិភាគប្រព័ន្ធជំនួញនៃ ក្រុមហ៊ុន Driscoll's។
៣. Larry Schwimmer បានក្លាយជា software engineer មុនគេនៅ Google ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០៥ និងឥឡូវនេះប្រភពមិនបានបង្ហាញថាលោកកំពុងធ្វើការនៅទីណាទេ។
៤. Jim Reese ជាអតីតវិស្វករនៅGoogle ពីឆ្នាំ ១៩៩៩ដល់ ២០០៥ ហើយពេលនេះលោកជាសមាជិកក្រុមក្រុមប្រឹក្សាភិបាលសម្រាប់ Spark Program។
៥. Susan Wojcicki នៅតែបន្តការងារនៅ Google មកទល់នឹងបច្ចុប្បន្ន។ ពេលនេះ គាត់បានក្លាយជាអ្នកគ្រប់គ្រង Youtube ចាប់តាំងពីខែកុម្ភៈឆ្នាំ ២០១៤។
៦. Joan Braddi ជាអ្នកគ្រប់គ្រង់សេវាកម្មរុករកនៅ Google ចាប់តាំងពីឆ្នាំ ១៩៩៩មកដល់បច្ចុប្បន្ន។
៧. Rachael Chambers ធ្វើការនៅ Google ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០០ ជាអ្នកសម្របសម្រួលផ្នែកលក់។ បច្ចុប្បន្នគាត់ត្រូវបាន Google ជួលធ្វើការជាជំនួយការប្រតិបត្តិ។ ក្រៅពីនេះគាត់គឺជា Program Manager នៅ Cisco។
៨. Omid Kordestani កំពុងបន្តការងារនៅ Google នៅឡើយ ហើយលោកក៏ជាទីប្រឹក្សារបស់ Larry Page និង Sergey Brin។ លើសពីនេះលោកក៏ជាប្រធានអាជីវកម្មបណ្ដោះអាសន្ននៅក្រុមហ៊ុនយក្សនេះដែរ។
៩. Heather Cairns បានធ្វើការនៅ Google ជា HR Manager ពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០៥។ បច្ចុប្បន្នលោកស្រីបានចូលនិវត្តន៍ហើយ តែក៏កំពុងធ្វើការវិនិយោគលើការផ្ដល់មូលនិធិសម្រាប់ក្រុមហ៊ុនមានអ្នកដឹកនាំជាស្ត្រីដែរ។
១០. Sergey Brin ជាសហស្ថាបនិក និងអ្នកគ្រប់គ្រង Google X ចាប់តាំងពីឆ្នាំ ១៩៩៨ ដល់បច្ចុប្បន្ន។
១១. Larry Page ជានាយកប្រតិបត្តិ និងជាសហស្ថាបនិករបស់ Google ចាប់ពីឆ្នាំ ១៩៩៨ ដល់បច្ចុប្បន្ន។
អាន៖មិនគួរឲ្យជឿ! Steve Jobs ហាមកូនមិនប្រើ iPad
ប្រែសម្រួល៖ សែម សុធារិទ្ធ
ប្រភព៖ businessinsider