ចង់​កាន់​ផលិតផល Apple ជំនាន់​ចុង​ក្រោយ​មួយ​ឈុត តើ​ត្រូវ​ចាយ​អស់​ប៉ុន្មាន?

  • 2019-11-08 07:50:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ​ត្រូវ​បាន​ស្គាល់​ជា​ស្លាកយីហោ​ដ៏​ពេញ​និយម​មួយ​ដែល​មាន​មនុស្ស​ជា​ច្រើន​រមែង​ឲ្យ​តម្លៃ​ខ្ពស់​លើ​ផលិតផល​នៃ​ក្រុមហ៊ុន​អាមេរិក​មួយ​នេះ។ ទាំង​ទីផ្សារ​ស្មាតហ្វូន ថេបប្លែត នាឡិកា​ឆ្លាតវៃ កុំព្យូទ័រ និងកាស សុទ្ធ​សឹង​មាន​តួ​លេខ​នាំ​ចេញ​មួយ​ឆ្នាំៗ​រាប់​សិប​លាន​គ្រឿង។

ចុះ​សម្រាប់​អ្នក​ងប់ងុល​ជាមួយ​ស្លាកយីហោ Apple ​តើ​ទាមទារ​ឲ្យ​ចំណាយ​ថវិកា​ប៉ុន្មាន ដើម្បី​បាន​កាន់​ប្រើ​ផលិតផល​មួយ​ឈុត​ជំនាន់​ចុង​ក្រោយ​បង្អស់?

សរុប​រួម​គឺ​អ្នក​ត្រូវ​ចំណាយ​ប្រមាណ ៥ ១៤៥ ដុល្លារ ដោយ​នេះ​មិន​រាប់​ចូល​ការ​ចាយវាយ​លើ​ទូរទស្សន៍ (Apple TV) និង​កញ្ចប់​សេវាកម្ម​ដទៃ​ទៀត៖

  • iPhone 11 Pro Max (64GB) – ១ ០៩៩ ដុល្លារ
  • AirPods Pro – ២៤៩ ដុល្លារ
  • iPad Pro (១២,៩ អ៊ីញ) – ៩៩៩ ដុល្លារ
  • MacBook Pro (១៣ អ៊ីញ) - ២ ៣៩៩ ដុល្លារ
  • Apple Watch Series 5 (Aluminum Case) – ៣៩៩ ដុល្លារ

ការចំណាយ ៥ ១៤៥ ដុល្លារ គឺផ្អែក​លើ​តម្លៃ​ទីផ្សារ​អាមេរិក ប្រសិន​អ្នក​ចង់​ប្រើប្រាស់​ផលិតផល​សេរ៊ី​ឆ្នាំ ២០១៩ ទាំង​អស់​របស់ Apple៕

អានអត្ថបទ:

ប្រភព៖ Apple   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម