Apple Watch នៅតែជាស្តេចនាឡិកាឆ្លាតវៃនៅត្រីមាសទី ៣ ឆ្នាំ ២០១៩
- 2019-11-08 06:17:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple Watch នៅតែជាស្តេចនាឡិកាឆ្លាតវៃនៅត្រីមាសទី ៣ ឆ្នាំ ២០១៩
ចន្លោះមិនឃើញ
ត្បិតអីទីផ្សារស្មាតហ្វូនហាក់មិនសូវមានការកើនឡើង តែបែរបង្វែរទៅមើលការលក់ចេញនាឡិកាឆ្លាតវៃ សម្រាប់តួលេខនាំចេញសរុបនាត្រីមាសទី ៣ ឆ្នាំ ២០១០៩ នេះគឺមានភាពវិជ្ជមានបន្តទៀតហើយ។
តាមរបាយការណ៍ពី Strategy Analytics បានបង្ហាញឲ្យឃើញថាមានការលក់ចេញនាឡិកាឆ្លាតវៃសរុបប្រមាណ ១៤ លានគ្រឿង ដោយជាតួលេខកើនឡើង ៤២ ភាគរយធៀបនឹងពេលដដែលនាឆ្នាំ ២០១៨។
Apple នៅតែឈរចំណាត់ថ្នាក់កំពូលក្រោយនាំចេញ Apple Watch បាន ៦,៨ លានគ្រឿង កើនឡើងពី ៤,៥ លានគ្រឿងនៅឆ្នាំចាស់ ក្តោបក្តាប់ទីផ្សារសរុប ៤៧,៩ ភាគរយ។ ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Samsung ក៏ទទួលបានការកើនឡើងពុំធ្លាប់មាន ដោយកើនពី ១,១ លានគ្រឿង មកទល់ ១,៩ លានគ្រឿង ស្មើនឹងកំណើនដល់ទៅ ៧៣ ភាគរយ។
ក្រុមហ៊ុន Fitbit ដែល Google ទើបទិញយកកាលពីពេលថ្មីៗនេះឈរនៅចំណាត់ថ្នាក់ទី ៣ នាំចេញបាន ១,៦ លានគ្រឿងក្តោបក្តាប់ចំណែកទីផ្សាររួម ១១,៣ ភាគរយ។ រីឯផលិតផលសេសសល់របស់ស្លាកយីហោដទៃទៀតមាន ៣,៩ លានគ្រឿងស្មើនឹង ២៧,៥០ ភាគរយ៕
អានអត្ថបទ:
ឆែកតម្លៃ iPhone 11 កំពុងលក់តាមហាងមុនថ្ងៃបុណ្យអុំទូកនៅសល់ប៉ុន្មាន?
Samsung ចុះប៉ាតង់ពាក្យ "Space Zoom” មុនប្រកាសចេញ Galaxy S11