វៀតណាម​ខ្លាំង​ទៅ​ៗ​ហើយ​ យប់​មិញ​ស៊ី​​អារ៉ាប់រួម​ឡើង​ឈរ​កំពូល​តារាង​បាត់

  • 2019-11-15 03:21:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ជម្រើស​ជាតិ​វៀតណាម​បាន​ឡើង​ទៅ​ឈរ​កំពូល​តារាង​ពូល G ហើយ​ក្នុង​វគ្គ​ជម្រុះ World Cup ជុំ​ទី​ពីរ បន្ទាប់​ពី​បាន​យក​ឈ្នះ​អារ៉ាប់រួម ១-០ កាល​ពី​យប់​មិញ​​ក្នុង​ទីក្រុង​ហាណូយ។

វៀតណាម​ចាប់​ផ្ដើម​មាន​ប្រៀប​ បន្ទាប់​ពី​អារ៉ាប់រួម​​​​ទទួល​បាន​កាត​ក្រហម​​នៅ​សល់​គ្នា​១០​នាក់​នាទី​៣៧។ ជា​ការ​ពិត​នាទី​៤៤ វៀតណាម​​រក​បាន​មួយ​គ្រាប់​ភ្លាម​ៗ ដែល​ជា​ការ​ទាត់​បញ្ចូល​ទី​របស់​កីឡាករ Nguyen Tien Linh។ លទ្ធផល​ ១-០ នេះ​បាន​បន្សល់​ទុក​ដល់​ចប់​ការ​ប្រកួត ធ្វើ​ឲ្យ​វៀតណាម​រក្សា​កំណត់ត្រា​មិន​ទាន់​ចាញ់ ឈ្នះ៣ ស្មើ​១។

ក្នុង​យប់​ជាមួយ​គ្នា​នេះ​​ថៃ​បាន​បរាជ័យ​​ក្រោម​ថ្វី​ជើង​របស់​ម៉ាឡេស៊ី ២-១។ ដោយ​សារ​តែ​ការ​បរាជ័យ​របស់​ថៃ​នេះ​ហើយនេះ​ហើយ​ទើប​ធ្វើ​ឲ្យ​វៀតណាម​មាន​ឱកាស​ឡើង​ទៅ​ឈរ​លេខ​មួយ។ ប្រកួត​បន្ទាប់​នៅ​ថ្ងៃ​ទី ១៤ ខែ វិច្ឆិកា វៀតណាម​ត្រូវ​ស្វាគមន៍​ថៃ ឯ​ម៉ាឡេស៊ី​ប៉ះ​ឥណ្ឌូណេស៊ី៕ ​​

អត្ថបទ៖ ហេង សុធារិទ្ធិ