អ្នកពាក់នាឡិកា iWatch អាចនឹងបង្កើតកំហុសទាំងនេះដោយមិនដឹងខ្លួន

  • 2019-11-18 04:40:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple Watch ឬ​ហៅ​ក្រៅ​ថា iWatch ​បាន​ចេញ​ដល់​ជំនាន់ Seris 5 រួច​ហើយ។ លើស​ពី​នេះ​ទៀត​ វា​ក៏​បាន​ក្លាយ​ជា​ប្រធានបទ​សំខាន់​លើ​គេហទំព័រ​បរទេស​ល្បីៗ​នានា​ក្រោយ​ពេល​ដែល​មុខងារ​សំខាន់​ខ្លះ​អាច​ជួយ​អាយុ​ជីវិត​អ្នក​ប្រើប្រាស់​ថែម​ទៀត​ផង។ ខាង​ក្រោម​នេះ​គឺ ចង់​បង្ហាញ​អ្នក​អាន​​ឬ​អ្នក​កំពុង​​ជា​ម្ចាស់​នាឡិកា​ដៃ​ដ៏​ទំនើប​នេះ​ពី​មុខងារ​មាន​សារៈសំខាន់ដូចជា fitness tracking, heart rate សេនសឺរ ឬ communication features​ ​និង​ទម្លាប់​មួយ​ចំនួន​ដែល​មិនធ្លាប់​គិត​ដល់៖

១០) ​ពាក់​មិន​បាន​ត្រឹម​ត្រូវ- សំដៅដល់មុខងារ heart rate accuracy បើពាក់តឹងពេក ក៏លទ្ធផលបង្ហាញថា ចង្វាក់បេះដូងលោតញាប់ បើពាក់ធូរពេក វាវាស់ចង្វាក់បេះដូងមិនបានត្រឹមត្រូវ

៩) ​​ភ្លេចបើកមុខងារ Safety Features ជំនួយពេលមានអាសន្នណាមួយ

៨) ភ្លេចអាប់ដែតមុខងារ Health Data ឲ្យស្របនឹងជំនាន់ WatchOS ចុងក្រោយបង្អស់

៧) មិនដែលគិតថា ថ្ម Apple Watch ចេះខូចដែរ ឬខ្វះតំហែទាំជាប្រចាំ

៦) កុំសម្អាតវាជាមួយទឹកសាប៊ូផ្សេងៗ ឬកុំសម្អាតពេលវាឡើងកម្ដៅខ្លាំង បណ្ដាលឲ្យងាយខូច

៥) មិនបានបើកប្រើមុខងារ Lesser-Known Features សំដៅដល់មុខងារ Apple Pay អាចប្រើបានលើនាឡិកាដូចទូរសព្ទដែរ

៤) ភ្លេចបើកប្រើមុខងារ Health Motivation

៣) ឧស្សាហ៍កំណត់មុខងារសុវត្ថិភាពលើ Apple Watch ឲ្យដូច Facebook ដែរព្រោះវាក៏ភ្ជាប់អ៊ីនធើណិតដូចគ្នា

២) អាងតែវាមាំ បណ្ដោយឲ្យទង្គិចខ្លាំងៗរហូតដល់បែកអស់ ឬភ្លេចបិទ Screen protector

១) អាប់ដែតឡើងជំនាន់ WatchOS ចុងក្រោយបង្អស់

អត្ថបទទាក់ទង៖

ប្រភព៖ idropnews   ប្រែ​សម្រួល៖ រក្សា