ចូលទស្សនាខាងក្នុងទីស្នាក់ការ Apple តម្លៃ ៥ពាន់លានដុល្លារ
- 2019-11-21 02:26:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលទស្សនាខាងក្នុងទីស្នាក់ការ Apple តម្លៃ ៥ពាន់លានដុល្លារ
ចន្លោះមិនឃើញ
ក្រុមការងារ The Loop កាលពីម្សិលមិញបានបង្ហោះវីដេអូមួយដែលមានបង្ហាញអំពីទិដ្ឋភាពខាងក្នុង Apple Park ទីស្នាក់ការតម្លៃ ៥ ពាន់លានដុល្លាររបស់ Apple ដែលមានបង្ហាញទីតាំងមួយចំនួនមហាជនទូទៅមិនងាយបានចូល។
គេអាចចូលទៅ Apple Store នៅក្នុងទីស្នាក់ការ ហើយមានអ្នកខ្លះអាចចូលបានតាមការអញ្ជើញចូលរួមកម្មវិធីធ្វើឡើងនៅ Steve Jobs Theater ប៉ុន្តែមានទីតាំងមួយចំនួនបិទមិនឲ្យមហាជនទូទៅចូលបាននោះឡើយ។
ក្នុងវីដេអូមានបង្ហាញអំពីការដើរចូលទៅកាន់អគារធំ, ដើរតាមផ្លូវនៅក្នុងរង្វង់ខាងក្រៅនៃអគារ, ដើរកាត់កន្លែងទទួលអាហារ, ដើរទៅជាន់ខាងលើ និងទៅកាន់ស្រះនៅចំកណ្ដាលអគារផងដែរ។ ទស្សនាវីដេអូខាងក្រោមនេះ ៖
ចុចអាន ៖ ទោះរកាំរកូសផ្នែកនយោបាយ តែ Apple លក់ iPhone ដាច់លើសដើមក្នុងទីផ្សារចិន