ទោះ​រកាំរកូស​ផ្នែក​នយោបាយ តែ Apple លក់​ iPhone ដាច់​លើស​ដើម​ក្នុង​ទីផ្សារ​ចិន

  • 2019-11-20 06:01:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple ​ត្រូវ​បាន​រាយការណ៍​ថា​ដឹកជញ្ជូន​ចេញ​ស្មាតហ្វូន iPhone 11 Pro និង iPhone 11 ​ប្រមាណ ១០ លាន​គ្រឿង​ទៅ​ក្នុង​ទីផ្សារ​ប្រទេស​ចិន​ចន្លោះ​ខែ​កញ្ញា​និង​តុលា ឆ្នាំ ២០១៩។ នេះ​បើ​តាម​របាយការណ៍​តួ​លេខ​ជាក់លាក់​ដែល Bloomberg ស្រង់​ចេញ​ពី​ទិន្នន័យ​របស់​រដ្ឋាភិបាល​ប្រទេស​ចិន។

បើ​ធៀប​នឹង​ពេលវេលា​ដដែល​នៅ​ឆ្នាំ ២០១៨ តួ​លេខ​នេះ​មាន​ការ​កើន​ឡើង​ដល់​ទៅ ៦ ភាគរយ​ឯ​ណោះ។

មុន​ប្រកាស iPhone 11/11 Pro ទីផ្សារ​នាំ​ចេញ​របស់ Apple នៅ​ប្រទេស​ចិន​មាន​ការ​ដាំ​ក្បាល​ចុះ ក្រោយ​រង​ការ​ប្រកួតប្រជែង​ខ្លាំង​ពី​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ក្នុង​ស្រុក​ដែល​បញ្ចេញ​ផលិតផល​តម្លៃ​ទាប តែ​លក្ខណៈ​សម្បត្តិ​ប្រហាក់ប្រហែល​នឹង iPhone មាន​តម្លៃ​ខ្ទង់​ពាន់​ដុល្លារ និង​មួយ​ផ្សេង​ទៀត​ក៏​ដោយ​សារផ្នែក​នយោបាយ​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ។

iPhone 11 គឺ​ជា​តួ​ឯក​នាំ​ឲ្យ Apple ជោគជ័យ​ខ្លាំង​ឆ្នាំ​នេះ ព្រោះ​អាច​ទាក់ទាញ​ចិត្ត​អតិថិជន​ដែល​មាន​កញ្ចប់​ថវិកា​ទាប ហើយ​ទៀត​សោត​ Apple ក៏​បាន​បញ្ចុះ​តម្លៃ​ ៥០ ដុល្លារ​ធៀប​នឹង​តម្លៃ​នៅ​ទីផ្សារ​អាមេរិក​ថែម​ទៀត​ផង៕

អានអត្ថបទ:

ប្រភព៖ iPhoneHacks   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី