៨ រឿងអំពីឡាន Mercedes ដែលមានរូបរាងដូចរថយន្ត SsangYong
- 2019-11-21 06:57:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៨ រឿងអំពីឡាន Mercedes ដែលមានរូបរាងដូចរថយន្ត SsangYong
ចន្លោះមិនឃើញ
Mercedes-Benz MB100 គឺជាប្រភេទរថយន្តវ៉ែន ដែលផលិតឡើងដោយក្រុមហ៊ុន Mercedes-Benz។ តទៅនេះគឺជារឿងរ៉ាវមួយចំនួនអំពីរថយន្តម៉ូដែល MB100 ៖
១. រថយន្ត MB100 ត្រូវបានផលិតឡើងដោយក្រុមហ៊ុន Mercedes-Benz ចាប់ពីឆ្នាំ ១៩៨១ ដល់ ១៩៩៦ នៅរោងចក្រ Vitoria-Gasteiz ក្នុងភាគខាងជើងប្រទេសអេស្ប៉ាញ។
២. MB100 គឺប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤ លីត្រ ដែលមានកម្លាំង ៧៣ សេះ។
៣. នៅឆ្នាំ ១៩៩២ រថយន្តម៉ូដែលនេះត្រូវបានក្រុមហ៊ុនធ្វើការផ្លាស់ប្ដូររូបរាងបន្តិចបន្តួច និងបន្ថែមមុខងារសុវត្ថិភាពមួយចំនួនផងដែរ។
៤. នៅឆ្នាំ ១៩៩៩ រថយន្ត MB140 ដែលជាប្រភេទមួយមានទំហំធំជាង MB100 ត្រូវបានប្រកាសចេញដោយ DaimlerChrysler ប្រចាំអូស្ត្រាលី/ប៉ាស៊ីហ្វិក ដែលសម្រាប់លក់នៅប្រទេសអូស្ត្រាលី និងទីផ្សារប៉ាស៊ីហ្វិក ជាមួយនឹងប្រភេទ MB100។
៥. រថយន្ត MB100 និង MB140 ដែលលក់នៅប៉ាស៊ីហ្វិក និងអូស្ត្រាលី ត្រូវបានក្រុមហ៊ុន SsangYong Motor Company ទទួលបានសិទ្ធផលិត និងបានប្ដូរឈ្មោះទៅជា SsangYong Istana។
៦. MB100 និង MB140 នៅប៉ាស៊ីហ្វិក មានប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូត ២,៩ លីត្រ ៥ ស៊ីឡាំង (I5) និងមានប្រភេទម៉ាស៊ីនប្រេងសាំងចំណុះ ២,៣ លីត្រ ប្រើប្រាស់ប្រអប់លេខដៃ ៥ វគ្គ។
៧. នៅចុងឆ្នាំ ២០០៤ ក្រុមហ៊ុន Shanghai Huizhong Automotive Manufacturing Co., Ltd. បានទិញយកភាគហ៊ុនមួយចំណែកធំរបស់សាខារថយន្ត SsangYong និងបានចាប់ផ្ដើមរថយន្ត MB140 ដែលផ្លាស់ប្ដូរការឌីហ្សាញបន្តិចបន្តួច។
៨. រថយន្តម៉ូដែល MB100 ត្រូវបានជំនួសដោយ Mercedes-Benz Vito នៅក្នុងឆ្នាំ ១៩៩៦ ប៉ុន្តែវានៅបន្តនាំចេញទៅទីផ្សារមួយចំនួនដូចជាប្រទេសប្រេស៊ីល និងអាហ្សង់ទីនរហូតដល់ឆ្នាំ ១៩៩៧៕
ចុចអាន ៖ ឃើញតម្លៃជួសជុលឡានវៀតណាម ចង់ធ្លាក់ថ្លើម