ប្រទេស/តំបន់ ទាំង​ ១០ ដែល​មាន​របាំង​ពន្ធ​គយ​ជា​មធ្យម​ទាប​ជាង​គេ​លើ​លោក

  • 2019-11-23 01:39:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ពិភពលោក​យើង​នេះ មាន​តែ​ ៣​ កន្លែង​ប៉ុណ្ណោះ​ ដែល​មាន​ភាគរយ​របាំង​ពន្ធ​គយ​ (Average Tariff rate) ០%។ កន្លែង​ទាំង​ ៣​នោះ​គឺ តំបន់​រដ្ឋបាល​ពិសេស​ហុងកុង តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ និង​ប្រទេស​លីប៊ី (ក្នុង​ឆ្នាំ​២០០៦/ បច្ចុប្បន្ន​មិន​មាន​ទិន្នន័យ​ទេ)។

ចំណែក​ឯ​ក្នុង​អាស៊ាន​យើង​វិញ មាន​ ២​ប្រទេស​ ដែល​ជាប់​ជា​ប្រទេស​ដែល​មាន​របាំង​ពន្ធគយ​ (Average Tariff rate) តិច​ជាង​គេ​លើ​លោក​។ ប្រទេស​ទាំង​ពីរ​នោះ​គឺ សិង្ហបុរី និង​ប្រ៊ុយណេ។

បើ​តាម​ទិន្នន័យ​ប្រមូល​ដោយ​ធនាគារ​ពិភពលោក ខាង​ក្រោម​នេះ ជា​ប្រទេស ឬ តំបន់​ទាំង​ ១០ ដែល​មាន​របាំង​ពន្ធ​គយ​ជា​មធ្យម​ (Average Tariff rate) ទាប​ជាង​គេ​លើ​ពិភពលោក៖

១០. អ៊ីស្លង់៖ ១.៣%។

៩. ម៉ូរីទុស (Mauritius/ប្រទេស​ភាគ​ខាង​កើត​ទ្វីប​អាហ្វ្រិក)៖ ១.៣%។

៨. ហ្សកហ្ស៊ី៖ ១.២%។

៧. អាល់បានី៖ ១.២%។

៦. ឈីលី៖ ១.០%។

៥. សិង្ហបុរី៖ ០.២%។

៤. ប្រ៊ុយណេ៖ ០.១%។

៣. លីប៊ី (ត្រឹម​ឆ្នាំ​ ២០០៦)៖ ០.០%។

២. ម៉ាកាវ, តំបន់​រដ្ឋបាល​ពិសេស​របស់​ចិន៖ ០.០%។

១. ហុងកុង, តំបន់​រដ្ឋបាល​ពិសេស​របស់​ចិន៖ ០.០%៕

ប្រភព៖ data.worldbank   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម