តារាកូរ៉េល្បីៗមិនចេះតិច មកជុំគ្នានៅវៀតណាមស្អែកនេះ

  • 2019-11-25 04:23:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ២៦ ខែ​វិច្ឆិកា​ នឹង​មាន​ការ​ប្រារព្ធ​ឡើង​នូវ​កម្មវិធី Asia Artist Awards ឆ្នាំ ២០១៩ នៅ​ពហុ​កីឡដ្ឋាន​ My Dinh ប្រទេស​វៀតណាម ដែល​នេះ​ជា​កម្មវិធី K-Pop ធំ​ជាង​គេ​បំផុត​មួយ​នៅ​វៀតណាម។

កម្មវិធី​នេះ​នឹង​មាន​ការ​ចូល​រួម​ពី​តារា​កូរ៉េ​ល្បីៗ​ជា​ច្រើន​មាន​ដូច​ជា​ក្រុម​ TWICE, Red Velvet, ITZY, MOMOLAND, (G) -IDLE, GOT7, Nu'Est, SEVENTEEN, LOONA, Stray Kids, TXT, Im Ji Yeon , Kang Daniel, Ong Seung Woo, Yoona, Lee Jung Eun, Park Min Young, Chungha, Jang Dong Gun និង​ Jung Hae In ជា​ដើម។

នេះ​ជា​ឆ្នាំ​ទី ៣ ហើយ​នៃ​កម្មវិធី Asia Artist Awards ដែល​វា​ជា​កម្មវិធី​ផ្ដល់​ពាន​រង្វាន់​ដល់​តារា​អាស៊ី​ឆ្នើម ទាំង​ផ្នែក​ទូរទស្សន៍ ខ្សែ​ភាព​យន្ត និង​បទ​ចម្រៀង៕

ចុចអាន ៖ តារាប្រុសណាខ្លះ គេអួតថាសម្ដែងសមជាមួយ YoonA ជាងគេ?

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម