ចេញ​បាន ២ ថ្ងៃ​រថយន្ត​ភីកអាប់​មិន​ប្រើ​សាំង​របស់ Tesla ​នាំ​ចំណូល​ជាង ១៤ លាន​ដុល្លារ

  • 2019-11-25 06:48:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ប្រកាស​ចេញ​ផ្សាយ​រយៈ​ពេល ២ ថ្ងៃ រថយន្ត​ភីកអាប់ Cybertruck ​របស់​ក្រុមហ៊ុន​អាមេរិក Tesla ​បាន​ទទួល​ការ​បញ្ជា​ទិញ​ទុក​ជា​មុន​ដល់​ទៅ ១៤៦ ០០០ គ្រឿង​ហើយ។

តាម​រយៈ​ការ​បង្ហើប​លើ​គណនី Twitter របស់​ស្ថាបនិក​លោក Elon Musk បាន​ឲ្យ​ដឹង​ថា​ក្នុង​ចំណោម​ ១៤៦ ០០០ គ្រឿង​នោះ ៤២ ភាគរយ​ជ្រើសរើស​យក​ប្រភេទ Dual Motor ​មាន​តម្លៃ ៤៩ ៩០០ ដុល្លារ ខណៈ ៤១ ភាគ​ប្រភេទ Tri Motor ​តម្លៃ ៦៩ ៩០០ ដុល្លារ និង ១៧ ភាគរយ​ប្រភេទ Single Motor ​តម្លៃ ៣៩ ៩០០ ដុល្លារ។

តាម​រយៈ​ការ Preorder នេះ អតិថិជន​ទាមទារ​ឲ្យ​តម្កល់​លុយ​កក់​ទុក​ជា​មុន​ចំនួន ១០០ ដុល្លារ ពោល​មាន​ន័យ​ថា​ចំណូល​ប្រមាណ ១៤,៦ លាន​ដុល្លារ​បាន​វេរ​ចូល​ហោប៉ៅ​របស់​ក្រុមហ៊ុន Tesla រួច​ជា​ស្រេច​ ក្រោយ​ចេញ​ផ្សាយ​ត្រឹម​រយៈ​ពេល ២ ​ថ្ងៃ (មិន​ទាន់​បូក​តម្លៃ​រថយន្ត​ពេញ​ថ្លៃ)៕

អានអត្ថបទ:

ប្រភព៖ theverge   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី