ស្ងាត់ៗ Honda ដំឡើងកន្លែងសាកភ្លើងឲ្យម៉ូតូ PCX អគ្គិសនី នៅថៃ

  • 2019-11-26 03:39:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន AP Honda ដែល​ជា​ក្រុមហ៊ុន​ចែក​ចាយ​ម៉ូតូ Honda ផ្ដាច់​មុខ​នៅ​ថៃ សហការ​ជា​មួយ​សកលវិទ្យាល័យ​បច្ចេកវិទ្យា​ King Mongkut’s University of Technology Thonburi ហៅ​កាត់​ KMUTT បាន​ដាក់​ដំណើរ​ការ​ស្ថានីយ​សម្រាប់​សាក​ភ្លើង​ម៉ូតូ PCX Electric ​មួយ​កន្លែង​នៅ​ក្នុង​ប្រទេស​ថៃ។

​ស្ថានីយ​សាក​ភ្លើង​ PCX Electric Smart Station នេះ​ដំឡើង​នៅ​ក្នុង​គោល​បំណង​សិក្សា និង​ស្វែង​យល់​អំពី​​ការ​ប្រើ​ប្រាស់​ម៉ូតូ​អគ្គិសនី​ក្នុង​ចំណោម​សិស្សៗ និង​បុគ្គលិក​ក្នុង​សកលវិទ្យាល័យ ជា​លក្ខណៈ​​ចែក​រំលែក​គ្នា​ជិះ (Sharing Service)។ ស្ថានីយ PCX Electric Smart Station មាន​បច្ចេកវិទ្យា​​ដូច​ជា​ដំបូល​សូឡារ​ដែល​អាច​បម្លែង​ពន្លឺ​ថ្ងៃ​ទៅ​ជា​ថាមពល​អគ្គិសនី​សម្រាប់​ស្ថានីយ និង​មាន​កន្លែង​សម្រាប់​រក្សា​ទុក​អគ្គិសនី ដើម្បី​ប្រើ​ជា​មួយ​មុខងារ​ដោះ​ដូរ​អាគុយ ដែល​មាន​ឆាប់ៗ​នេះ។

​បន្ថែម​ពី​លើ​ស្ថានីយ​សាក​ភ្លើង​ដ៏​ទំនើប​នេះ គេ​ក៏​បាន​បង្កើត​នូវ​កម្មវិធី​ទូរសព្ទ HAUP ដែល​អាច​ឲ្យ​សិស្ស និង​បុគ្គលិក​សកលវិទ្យាល័យ​​ចែក​គ្នា​ប្រើ​ប្រាស់​​ម៉ូតូ​ PCX Electric បាន​​ដោយ​ងាយ​ស្រួល​ផង​ដែរ៕

ចុចអាន ៖ វាសនា៖ "ផលិតកង់អគ្គិសនី បំណងចង់ឲ្យក្រុងភ្នំពេញស្រស់ថ្លាឡើងវិញ កាត់បន្ថយផ្សែងហុយ"

ប្រភព៖ Mocyc   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី