បាល់ទះ​ក្នុង​សាល​កម្ពុជា​ និង​វៀតណាម​ ធ្លាក់​ពី​ស៊ីហ្គេម​ ២០១៩​ ដូច​គ្នា​ទោះ​សល់​១ប្រកួត​ក៏​ដោយ​

  • 2019-12-05 03:15:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទះ​ក្នុង​សាល​របស់​កម្ពុជា​ អស់​ឱកាស​ដើម្បី​អ៊ុត​ទៅ​វគ្គ​ខ្វែង​ក្រោយ​ពី​ចាញ់​ក្រុម​ខ្លាំង​ឥណ្ឌូណេស៊ី​ ម្សិលមិញ​នេះ​ ប៉ុន្តែ​គេ​ឃើញ​កីឡាករ​មាន​ភាព​រីកចម្រើន​គួរ​កត់សម្គាល់។​

ក្រុមបាល់ទះកម្ពុជា

ក្រុម​បាល់ទះ​កម្ពុជា​ និង​ក្រុម​វៀតណាម​ ធ្លាក់​ដូច​គ្នា​ព្រោះ​២ប្រកួត​ចាញ់​ទាំង​ពីរ​ដូចគ្នា។​ ប្រកួត​ទី១​របស់​កម្ពុជា​ ចាញ់​ម្ចាស់​ផ្ទះ​ហ្វីលីពីន​ ៣-០​ ខណៈ​ការ​ប្រកួត​ទី២​ម្សិលមិញ​ចាញ់​ក្រុម​ខ្លាំង​មេដាយ​ប្រាក់​ស៊ីហ្គេម​ ២០១៧ ​ឥណ្ឌូណេស៊ី​ ៣-០​ បន្ត​ទៀត។​

ចំណែក​ក្រុម​វៀតណាម​ ដែល​នៅ​ក្នុង​ពូល​ B​ ជា​មួយ​កម្ពុជា​ក៏​មាន​វាសនា​មិន​ខុស​គ្នា​ដែរ​គឺ​២ប្រកួត​ចាញ់​ទាំង​ពីរ​ គឺ​ចាញ់​ឥណ្ឌូណេស៊ី​ និង​ចាញ់​ ហ្វីលីពីន​ បើ​ទោះ​ជា​នៅ​សល់​១ប្រកួត​ជា​មួយ​កម្ពុជា​យ៉ាងណា​ក្ដី​ក៏​ជា​ប្រកួត​បង្គ្រប់​កិច្ច​នោះ​ទេ។​

លទ្ធផលប្រកួតទាំងពីរពូល

ជា​ការ​ចាប់​អារម្មណ៍​របស់​មហាជន​ក៏​ដូច​ជា​អ្នក​គាំទ្រ​វិស័យ​បាល់ទះ​ឃើញ​ថា​ ក្រុម​បាល់ទះ​កម្ពុជា​មាន​ការ​រីកចម្រើន​ជាង​មុន​ឆ្ងាយ​ដូច​ជា​ កីឡាករ​លើក​នេះ​យក​សេវា​បាន​ល្អ​ ខណៈ​សេវា​ខ្លាំង​បែប​ណា​ក៏​ដោយ​ ចំណែក​កម្លាំង​ក៏​ខ្លាំង​ និង​គប់​បាល់​លឿន​ជាង​មុន។​ ការ​កត់សម្គាល់​មួយ​ទៀត​នោះ​គឺ​ គ្រូ​បង្វឹក​ជនជាតិ​ចិន​ថ្មី​នេះ​គឺ​ផ្ដោត​លើ​កីឡាករ​ក្មេងៗ​ច្រើន​ ដោយ​ដាក់​ឲ្យ​លេង​ដើម្បី​សាំង​ការ​ប្រកួត​តូច​ធំ​ ក្នុង​ការ​ពង្រឹង​សមត្ថភាព​ត្រៀម​កម្ពុជា​ធ្វើម្ចាស់​ផ្ទះ​ស៊ីហ្គេម​ ២០២៣។​

ការ​ប្រកួត​ទី៣​របស់​កម្ពុជា​គឺ​នឹង​ត្រូវ​ប៉ះ​ក្រុម​វៀតណាម​ នៅ​ថ្ងៃ​ទី៦​ ស្អែក​នេះ​វេលា​ម៉ោង​៣កន្លះ​នៅ​ហ្វីលីពីន​ ចំណែក​ក្រុម​ឈ្នះ​ទាំង​ពីរ​ ហ្វីលីពីន​ ត្រូវ​ប៉ះ ​ឥណ្ឌូណេស៊ី​ នៅ​ម៉ោង​៦ល្ងាច៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី