កាសែត​វៀតណាម​សួរ ថា​ ស្អែក​​លេង​ប្រយុទ្ធ​ឬ​វាយ​បក Felix ឆ្លើយ​ខ្លី​ទៅ​វិញ

  • 2019-12-06 09:07:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សន្និសីទកាសែត​ជំនួប​រវាង​កម្ពុជា​និង​វៀតណាម​ទើប​តែ​បញ្ចប់​ ខណៈ​ដែល​គ្រូ​កម្ពុជា​ទទួល​បាន​សំនួរ​ជា​ច្រើន​ពី​សំណាក់​សារព័ត៌មាន​វៀតណាម។

សំនួរ​​មួយ​បាន​សួរ​ទៅ​កាន់​​លោក Felix ថា តើ​ការ​ប្រកួត​នៅ​ថ្ងៃ​ស្អែក​នេះ​​កម្ពុជា​លេង​ប្រព័ន្ធ​ប្រយុទ្ធ​ឬ​វាយ​បក​ទល់​វៀតណាម? Felix តប​មក​វិញ​ខ្លី​ថា លោក​មិន​​អាច​ឆ្លើយ​នឹង​សំនួរ​នេះ​ទេ អ្វី​ៗ​រក​ចាំ​មើល​នៅ​ថ្ងៃ​ស្អែក។ ក្នុង​នោះ​ក៏​មាន​ចម្ងល់​ពី​ទីលាន​សិប្បនិមិត្ត​​អាច​ផ្ដល់​​ភាព​ចំណេញ​ខ្លះ​ដល់​កម្ពុជា​ទេ?

បុរស​សញ្ជាតិ​អាហ្សង់ទីន​បាន​តប​វិញ​ថា ត្រឹមត្រូវ​កម្ពុជា​​មាន​ភាព​ចំណេញ​ខ្លះ ព្រោះ​ក្រុម​ធ្លាប់​លេង​ទីលាន​បែប​នេះ​នៅ​ក្នុង​ស្រុក។ Felix បាន​បញ្ជាក់​ផង​ដែរ ការ​ប៉ះ​គ្នា​ជាមួយ​វៀតណាម​គឺ​ជា​ការ​ប្រកួតប្រជែង​ធំ ហើយ​រីករាយ​ដែល​បាន​ជួយ​ក្រុម​នេះ។ កម្ពុជា​នឹង​លេង​ដោយ​ប្រុងប្រយ័ត្ន សង្ឃឹម​ថា​ទាំង​អស់​គ្នា​នឹង​បាន​ឃើញ​ការ​ប្រកួត​ដ៏​ជក់ចិត្ត​នៅ​ថ្ងៃ​ស្អែក៕ ​​

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី