ក្រុមជើងឯកចាស់ Klach-Ey បំបាក់ជើងខ្លាំង NeverCare ឡើងវគ្គផ្ដាច់ព្រ័ត្រ NET 2019

  • 2019-12-08 08:31:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​​ក្រោយ​ឆ្លង​កាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​​​ពី​សំណាក់​ក្រុម​​​ខ្លាំង​ទាំង ៤ ចុង​ក្រោយ​រួច​មក​ ការ​ប្រកួត​ NET 2019 សម្រាប់​វិញ្ញាសា​ AK2 បាន​រក​ឃើញ​ ២ ក្រុម​ចុង​ក្រោយ ដែល​ត្រូវ​ប្រកួត​យក​តំណែង​ជើង​ឯក និង​ជើង​ឯក​រង ហើយក្រុមជើងឯកនឹងត្រូវតំណាងកម្ពុជាចូល​រួម​ប្រកួត​ពាន​រង្វាន់​អន្តរជាតិ MATIC នៅប្រទេសចិនខែក្រោយនេះ។

​​២ ក្រុម​ចុង​ក្រោយ​ដែល​ត្រូវ​ជួប​គ្នា​គឺ​ក្រុម SamMes និង​ក្រុម KLACH-EY ដែល​ក្រុម​ KLACH-EY ជា​ម្ចាស់​ជើង​ឯក​ NET 2018 ​និង​ជា​ម្ចាស់​ជើង​ឯក​ MATIC 2019 ទៀត​ផង។ ក្រុម SamMes បាន​​យក​ឈ្នះ​ក្រុម NeverCareII ដោយលទ្ធផល ៥-៤ ខណៈ​ដែល​​ KLACH-EY ក៏បាន​ផ្ដួល​ NeverCare ដែល​ជា​ម្ចាស់​ជើង​ឯក NET 2016 និង NET 2017 ដោយ​លទ្ធផល ៥-៤ ដូច​គ្នា។

ប្រាក់​រង្វាន់​ដែល​ក្រុម​លេខ ១ ដល់ លេខ ៣ ទទួល​បាន​គឺ ៖

  • ជើង​ឯក​ទទួល​បាន​ 2 000$ + 40 000 Sabay Gold

  • ជើង​ឯក​រង​ទទួល​បាន​ 1 000$+ 40 000 Sabay Gold

  • ជើង​ឯក​លេខ​ ៣​ ទទួល​បាន​ 40 000 Sabay Gold

​ការ​ប្រកួត​ដ៏​ធំ​ប្រចាំ​ឆ្នាំ​នេះ​ដែរ ​គឺ​នាំ​មក​ដោយ​ភេសជ្ជៈ​ THUNDER ​។ នេះ​ជា​ភេសជ្ជៈស៊ូបភើ សូដាថ្មី ពី​ក្រុមហ៊ុន ​កូកា-កូឡា ​អានុភាព​ខ្លាំង​ដូចរន្ទះ ​រសជាតិ​ឆ្ងាញ់​ដិត​អារម្មណ៍​ មាន​ពីរ​រសជាតិ៖ រស​ជាតិ​ផ្លែ​ឈើ និង​រសជាតិ​ស្រ្តបឺរី។ ​ឥឡូវនេះ​មានលក់នៅទូទាំងប្រទេសកម្ពុជាហើយ!​

​ ​

អត្ថបទ៖ សុខហេង