ទោះ​ដាច់​ពិន្ទុ​រាង​ឆ្ងាយ​នៅ PL ក៏ Pep អត់​ផ្ដោត​ខ្លាំង​លើ UCL ដែរ

  • 2019-12-09 15:27:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ក្នុង​សន្និសីទ​ក្រោយ​ការ​ប្រកួត Manchester Derby លោក Pep Guardiola បាន​និយាយ​ថា លោក​មិន​ចង់​ឲ្យ Manchester City គិត​ពី​ការ​ដណ្ដើម​ពាន UEFA Champions League ទេ។

លោក​បាន​និយាយ​ថា៖ " យើង​មិន​គិត​គូរ​ពី​ការ​ដណ្ដើម​យក​ឈ្នះ​ពាន UEFA Champions League ទេ។ យើង​កំពុង​តែ​ព្យាយាម​យក​ឈ្នះ​ប្រកួត​ក្រោយ​ៗ​ទៀត " ។

លោក​បាន​បន្ត​ថា៖ " ខ្ញុំ​មិន​គិត​ថា​ យើង​ត្រូវ​ការ​ប៉ុន្មាន​ពិន្ទុ​បន្ថែម​ទៀត ឬ ត្រូវ​អស់​ប៉ុន្មាន​ពិន្ទុ​ទៀត​ទេ សំខាន់​នៅ​ពេល​នេះ យើង​មិន​អាច​មាន​ទម្រង់​លេង​ល្អ​ថេរ​ដូច​កាល​ពី​ពីរ​រដូវ​កាល​មុន " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Manchester City ធានា​កៅអី​ឡើង​ទៅ​វគ្គ​ ១៦ក្រុម​ចុង​ក្រោយ​ហើយ ចំណែក​ឯ​នៅ Premier League ក្លឹប​នេះ ឈរ​លេខ ៣ ដោយ​មាន ៣២ពិន្ទុ ខណៈ Liverpool ឈរ​កំពូល​តារាង​មាន ៤៦ពិន្ទុ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី