Bayern អាច​ទេ​ក្នុង​ការ​ឈ្នះ​ទាំង ៦ប្រកួត​ក្នុង​វគ្គ​ចែក​ពូល​នៃ UCL?

  • 2019-12-11 10:51:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Bayern Munich គិត​ត្រឹម​ពេល​នេះ​ដែរ កំពុង​តែ​ឈរ​កំពូល​តារាង​នៃ B ដោយ​មាន ១៥ពិន្ទុ​ពេញ ក្រោយ​ឈ្នះ​ទាំង ៥ប្រកួត។ ក្លឹប​អាល្លឺម៉ង់​មួយ​នេះ​ កំពុង​តែ​សម្លឹង​មើល​ការ​ឈ្នះ​ទាំង ៦ប្រកួត នៃ​វគ្គ​ចែក​ពូល​របស់ UEFA Champions League។

ប៉ុន្តែ​យ៉ាង​ណា​មិញ Bayern នឹង​លេង​ប៉ះ​ក្លឹប Tottenham Hotspur ដែល​ទើប​តែ​ដូរ​ដាក់​លោក Jose Mourinho មក​កាន់​ក្លឹប។ Spurs នឹង​សួរ​សុខ​ទុក្ខ​ក្រុម​ម្ចាស់​ផ្ទះ​នៅ​ម៉ោង ៣.០០ យប់​ថ្ងៃ​ទី ១១ធ្នូ (ម៉ោង​នៅ​កម្ពុជា)។

Bayern ៥ប្រកួត​ចុង​ក្រោយ ឈ្នះ ៣ដង និង​ចាញ់​ ២ដង ដោយ​លើក​ចុង​ក្រោយ​បង្អស់​គឺ​ចាញ់​ក្លឹប​ Borussia Monchengladbach ក្នុង​លទ្ធផល ២-១ ចំណែក​ឯ Spurs វិញ ៥ប្រកួត​ចុង​ក្រោយ ចាញ់​តែ Manchester United ១ប្រកួត​ប៉ុណ្ណោះ។

ក្លឹប​ទាំង​ពីរ​នេះ​ធ្លាប់​ជួប​គ្នា ៥ដង ដោយ​ Bayern ឈ្នះ ៣ដង Spurs ឈ្នះ ១ដង ហើយ​ស្មើ​គ្នា ១ដង៕

ប្រិយមិត្ត​យល់​ថា Bayern អាច​នឹង​ក្លាយ​ជា​ក្លឹប​ទី ៦ ដែល​ឈ្នះ​ប្រកួត​ក្នុង​វគ្គ​ចែក​ពូល​ទាំង​អស់​ទេ?

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម