មើល​កម្រង​រូប​ភាព ឌី សូនីតា ហាត់​ប្រាណ​បញ្ចេញ​រាង​សិចស៊ី

  • 2014-11-19 17:35:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ឌី សូនីតា តួឯក​ស្រី​ក្នុង​រឿង "ហេតុ​អ្វី" ឬ "Why” បាន​បញ្ចេញ​រូបភាព​ហាត់​ប្រាណ​ប៉ុន្មាន​សន្លឹក​លើ​បណ្ដាញ​សង្គម​របស់​នាង​ថ្មី​ៗ​នេះ។ រូបភាព​ពាក់​អាវ​យឺត​ខ្លី​សម្រុង​មើល​ឃើញ​ផ្ចិត​នោះ ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​រាង​ស្វែល និង​សិច​ស៊ី​ផង​ដែរ។

 

តារា​ស្រី​ដែល​កំពុង​មាន​វត្តមាន​ក្នុង​រឿង "និស្ស័យ​ស្នេហ៍​ខ្ញុំ" រូប​នេះ ឲ្យ​ដឹង​ថា នេះ​គឺ​ជា​ផល បាន​មក​ពី​ហាត់​ប្រាណ​ប៉ុន្មាន​ខែ​កន្លង​មក បន្ទាប់​ពី​បង្ខាំង​ខ្លួន​ពី​ការ​ថត​ភាពយន្ត​ដ៏​មមាញឹក។ នីតា ថ្លែង​ថា "ពី​មុន​ខ្ញុំ​សម្រុក​ថត​ភាពយន្ត​ដល់​យប់​ៗ​ជ្រៅ​ពេក​រហូត​ចង់​ទម្លាប់​ភ្នែក អត់​គេង ម៉ាក់​គាត់​ណែនាំ​ឲ្យ​ទៅ​ហាត់​ប្រាណ​ហែល​ទឹក​អី​ទៅ ព្រោះ​តែ​ពេល​ហត់​យើង​ញុំា​បាន​គេង​បាន គ្រាន់​បើ​ជាង​ប្រើ​ឆ្នាំ​យូរ​ទៅ​មាន​ជាតិ​ពុល​ច្រើន អីចឹង​ខ្ញុំ​ក៏​ទៅ"។

សម្រាប់​ការ​ហាត់​ប្រាណ នីតា ប្រាប់​ថា នាង​ជ្រើស​រើស​យក​ការ​ហែល​ទឹក និង​ហាត់​ប្រាណ​ដោយ​មាន​គ្រូ​បង្ហាត់ ដែល​សម​ស្រប​បំផុត​សម្រាប់​នាង​ជា​នារី។ក្នុង​មួយ​ថ្ងៃ នីតា បាន​ឆ្លៀត​ទៅ​ហែល​ទឹក​១​ម៉ោង និង​ហាត់​កីឡា​ជា​គ្រូ​រយៈ​ពេល ២​ម៉ោង លើក​លែង​តែ​ថ្ងៃ​ខ្លះ​រវល់ ដែល​ចាំ​បាច់​ត្រូវ​លើក​ម៉ោង។

 

ក្រោយ​ពេល​ហាត់ តារា​ស្រី​ចាប់​កំណើត​ក្នុង​ទឹក​ដី​ខេត្ត​កំពង់​ឆ្នាំង​រូប​នេះ ទទួល​ថា បាន​ផល​ជា​ទី​គាប់​ចិត្ត ពោល​គឺ​អាការ​គេង​អត់​លក់ ញុំា​មិន​សូវ​បាន និង​ខ្សោយ​ជា​ដើម ត្រូវ​បាន​កែ​ប្រែ។ "ក្រោយ​ពី​ចាប់​ផ្ដើម​ហាត់​មក ញុំា​បាន​គេង​បាន​ឡើង​វិញ ថែម​ទាំង​ស្រក​គីឡូ​ហើយ​បង​អ្ហើយ តែ​បាន​រាង Slim ជាង​មុន មាន​អី​ឥឡូវ​ស្រឡាញ់​រាង​ខ្លួន​ឯង(សើច)!”។

 

ក្រៅ​ពី​កែ​ខៃ​ទម្លាប់​មិន​ល្អ​មួយ​ចំនួន​ខាង​លើ ការ​ហាត់​ប្រាណ បាន​ជួយ​ឲ្យ​កញ្ញា ឌី សូនីតា សម្រេច​បំណង​មួយ​ទៀត។ កញ្ញា ថ្លែង​ថា "មាន​អារម្មណ៍​ដូច​លូត​កម្ពស់​ជាង​មុន​បង កំពុង​និយាយ​ជាមួយ​ម៉ាក់​អ៊ុំ ម៉ាក់​យាយ​អី​​ពី​រឿង​ថ្នាំ​ពន្លូត​កម្ពស់ ព្រោះ​អត់​ស្គាល់​ថ្នាំ ឥឡូវ​មិន​ទាន់​បាន​ទៅ​ពន្លូត​ផង បាន​សម្រេច​ទៅ​ហើយ ទៅ​ជិត​បង​ៗ​សិល្បករ​អី គាត់​ថា យី អា​តា​ដូច​ខ្ពស់​ជាង​មុន ដល់​ទៅ​វាស់​លូត​មែន ពី​មុន​វាស់​ដោះ​ស្បែក​ជើង​បាន ១,៦៣ម៉ែត្រ តែ​ឥឡូវ​បាន ១,៦៥ ម៉ែត្រ​ហើយ អូយ​សប្បាយ​ចិត្ត!"។

 

 អត្ថបទ៖ តារា​សម្ដែង ឌី សូនីតា ភ្លក្ស​រសជាតិ​ជីវិត​ជា​អ្នក​រើស​អេតចាយ

យោង​លើ​បទ​ពិសោធន៍​ខ្លួន​ឯង កញ្ញា ឌី សូនីតា ស្នើ​ឲ្យ​ប្រិយមិត្ត​អ្នក​គាំទ្រ​ឆ្លៀត​ពេល​ទៅ​ហាត់​ប្រាណ​ទាំង​អស់​គ្នា ព្រោះ​ហាត់​ប្រាណ​ជួយ​សុខ​ភាព​យើង​បាន​យ៉ាង​ច្រើន។

 

កញ្ញា ឌី សូនីតា ចាប់​អាជីព​ជា​តារា​ចម្រៀង មុន​ពេល​អភិវឌ្ឍន៍​ខ្លួន​មក​ជា​តារា​សម្ដែង​បន្ថែម​ទៀត។ នាង​ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​រឿង "ជីវិត​នាង​រក្សា" និង​រឿង​ជា​ច្រើន​ទៀត រួម​ជាមួយ​ស្ប៉ត​ពាណិជ្ជកម្ម​មួយ​ចំនួន​ផង។

 

ចុង​ក្រោយ​គេ គឺ​រឿង "ហេតុអ្វី" ដែល​នាង គឺ​ជា​តួ​ឯក​ស្រី។ នីតា បាន​ប្រកាស​ផ្អាក​សម្ដែង​ភាពយន្ត​មួយ​រយៈ ដោយ​សារ​បញ្ហា​សុខ​ភាព។ នាង​ថ្លែង​ថា ដើម​ឆ្នាំ ២០១៥ នាង​នឹង​ចាប់​ផ្ដើម​បន្ត​ការងារ​សម្ដែង​ភាពយន្ត​ឡើង​វិញ៕

 

អត្ថបទផ្សេង​ទៀត​ពាក់ព័ន្ធ​នឹង​​ជុំ​វិញ​តារា​ជាតិ

អត្ថបទផ្សេង​ទៀត​ពាក់ព័ន្ធ​នឹង​​បញ្ហា​តារា​ជាតិ

 

 

 

 

 

 

កញ្ញា ឌី សូនីតា ពេល​ហាត់​ប្រាណ និង​ហែល​ទឹក(រូប​ថត FB សូនីតា)

អត្ថបទ៖ ទារិកា
អត្ថបទថ្មី