កម្មវិធី​ប្រែ​កាយ iPhone ទៅ​ ១៨ ឆ្នាំ​មុន ត្រូវ Apple លុប​ចេញ​ពី App Store ហើយ

  • 2019-12-18 01:30:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rewound កម្មវិធី​ប្រែកាយ iPhone ទៅ​ជា​ឧបករណ៍​ស្តាប់​តន្រ្តី iPod Classic ទី​បំផុត​ត្រូវ​បាន Apple ប្រើ​សិទ្ធ​លុប​ចេញ​ពី App Store ហើយ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ក្រុម​អ្នក​អភិវឌ្ឍ​នៃ​កម្មវិធី​នោះ។

ជា​កម្មវិធី​ដែល​បាន​ដាក់​ឲ្យ​ទាញ​យក​លើ App Store កាល​ពី​សប្តាហ៍​មុន ហើយ​ចន្លោះ​ពេល​នោះ​គឺ​មាន​ការ​ចុច​ទាញ​យក (Download) ដល់​ទៅ ១៧០ ០០០ ដង។ ចំណុច​ពិសេស​របស់​កម្មវិធី​នេះ គឺ​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​អាច​ស្តាប់​តន្រ្តី ដោយ​ប្រើប្រាស់ iPhone បញ្ជា​ដូច​ជា iPod Classic ដែល​លេច​វត្តមាន​ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ ២០០១ និង​បញ្ចប់​ទៅ​វិញ​នៅ​ឆ្នាំ ២០១៤។

ដោយ​ហេតុផល​ខុស​កម្មសិទ្ធិ​បញ្ញា​ទៅ​លើ​ផលិតផល​របស់​ក្រុមហ៊ុន​អាមេរិក Developer នៃ​កម្មវិធី Rewound ក៏​បង្ខំ​ចិត្ត​យល់ព្រម​ក្នុង​ការ​លុបចោល​កម្មវិធី​មួយ​នេះ។ យ៉ាងណាមិញ​មហិច្ឆតា​របស់​ក្រុម​ខាង​លើ​ក៏​មិន​បោះបង់​ចោល​នោះ​ដែរ ហើយ​ថែម​ទាំង​ប្រកាស​ធ្វើ​ការ​រៃអង្គាស​ថវិកា​ដើម្បី​អភិវឌ្ឍ​វា​សារ​ជា​ថ្មី ប៉ុន្តែ​ប្រើ​ជា​លក្ខណៈ Web App ឬ​នៅ​លើ Android App វិញ៕

អានអត្ថបទ:

ប្រភព៖ imore   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី