អ្នក​ប្រើ iPhone មើល​វិបសាយ​អាសអាភាស​ច្រើន​ជាង​អ្នក​ប្រើ​ស្មាតហ្វូន Android

  • 2019-12-19 01:25:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​ពិត​តួ​លេខ​អ្នក​ប្រើប្រាស់​ស្មាតហ្វូន Android នៅ​ពេល​បច្ចុប្បន្ន មាន​ចំណែក​ទីផ្សារ​សរុប​ច្រើន​ជាង​អ្នក​ប្រើប្រាស់​ iOS។ ប៉ុន្តែ​របាយការណ៍​តួ​លេខ​អ្នក​ចូល​ទស្សនា​លើ​គេហទំព័រ Pornhub នា​ឆ្នាំ ២០១៩ អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់ផ្អើល។

Pornhub ដែល​ជា​គេហទំព័រ ១៨+ ឈរ​ចំណាត់ថ្នាក់​កំពូល បាន​បង្ហាញ​ថា​នា​ឆ្នាំ ២០១៩ អ្នក​ដែល​ចូល​ទស្សនា​គេហទំព័រ​ខ្លួន​មាន​ឧបករណ៍ iOS ចំនួន ៥២,៨ ភាគរយ ធៀប​នឹង Android មាន ៤៦,៦ ភាគរយ ខណៈ ០,៥ ភាគរយ​សំដៅ​ទៅ​ដល់​ឧបករណ៍​ប្រើ OS ដទៃ។

ការ​ធ្លាក់​ចុះ​នៃ​អ្នក​ប្រើប្រាស់ Android ​ប្រមាណ ១៤ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ២០១៨ ក៏​ដោយ​សារ​ប្រទេស​ឥណ្ឌា​បាន​បិទ​មិន​ឲ្យ​ត​ភ្ជាប់​ជា​ផ្លូវការ​ទៅ​កាន់​គេហទំព័រ​អាសអាភាស​ខាង​លើ ទន្ទឹម​នឹង​កំណើន​អ្នក​ប្រើប្រាស់ iOS បាន​កើន​ឡើង​ដល់ ១៩ ភាគរយ​ឯ​ណោះ។

បើ​គិត​ជា​ភាគរយ​តាម Browser នីមួយៗ​គឺ​អ្នក​ប្រើ Chrome មាន​ច្រើន​ដាច់​គេ​ដល់​ទៅ ៤៤,៣ ភាគរយ ស្រប​ពេល Safari មាន ៤១,៦ ភាគរយ និង​ Opera Mini ស្ថិត​នៅ​ភាគរយ​ទាប​ជាង​គេ​ត្រឹម ០,៦ ភាគរយ​៕

អានអត្ថបទ:

ប្រភព៖ Flashfly   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម