កាន់​​នៅ​នឹង​ដៃ​ស្មាន​តែធ្លាយគំរូ iPhone 12 តាម​ពិត iPhone 11 Pro កូន​កាត់​សោះ

  • 2019-12-20 06:38:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​គណនី Ben Geskin ​បាន​បង្ហាញ​នូវ​វីដេអូ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ជុំវិញ​រូបរាង​ទូរសព្ទ​ចម្លែក​ដែល​មាន​ទម្រង់​ដូច iPhone 11 Pro ប៉ុន្តែ​គែម​សង​ខាង​រាង​ជ្រុងៗ​កាត់​តាម iPhone 4។

តាម​ប្រភព​បាន​បង្ហើប​ថា​នោះ​គ្រាន់​តែ​ជា​ការ​កែច្នៃ ហើយ​ក៏​មិនមែន​ជា iPhone SE2 អ្វី​នោះ​ដែរ ប៉ុន្តែ​វា​ផ្តល់​តម្រុយ​ខ្លះៗ​ដែល​អាច​នឹង​កើត​មាន​លើ iPhone 12 សម្រាប់​ឆ្នាំ ២០២០។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

រំឭក​ថា​នៅ​ឆ្នាំ ២០២០ មាន​ការ​ព្យាករណ៍​ក្រុមហ៊ុន Apple អាច​នឹង​បង្ហាញ iPhone ចំនួន ៥ ម៉ូឌែល​ដោយ​រួម​មាន iPhone 9 (iPhone SE 2), iPhone 12, iPhone 12 Max, iPhone Pro និង iPhone 12 Pro Max៕

អានអត្ថបទ:

ប្រភព៖ iphonemod   ប្រែ​សម្រួល៖ កៅ រក្សា