អ្នក​កំពង់ចាម​ ចង់​មើល​ការ​ប្រកួត​ហែល​ទឹក​ កុំ​ភ្លេច​ម៉ោង​៥ល្ងាច​នេះ​នៅ​មណ្ឌល​ហែល​ទឹក​តេជោសែន​

  • 2019-12-22 09:23:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ហែល​ទឺកជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ និង​ពាន​រង្វាន់​ តេជោសែន​ លើក​ទី៥​ បាន​បញ្ចប់​លើ​ ១០​វិញ្ញាសា​រួចហើយ​ ខណៈ​ល្ងាច​នេះ​នឹង​ប្រកួត​លើ​ ១២​វិញ្ញាសា​ បន្ថែម​ទៀត​វេលា​ម៉ោង​៥ នៅ​មណ្ឌល​កីឡា​ហែល​ទឺក​ តេជោសែន ​កំពង់ចាម។​

រូបភាពរបស់ផេកសហព័ន្ធ

លោក​ ហែម​ គីរី​ អគ្គលេខាធិការ​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ ចាប់​តាំង​ពី​ថ្ងៃ​ទី២០​មក​នេះ​ ដំណើរ​ការ​រៀបចំ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​លើក​និងពានរង្វាន់តេជោសែន លើក​ទី៥​ គឺ​ប្រព្រឹត្តិ​ទៅ​បាន​ល្អ​មិន​ថា​ខាង​មន្ទីរអប់រំ​ខេត្ត​ សាលា​ខត្ត​ ខាង​សុខាភិបាល​ ឬ​អាជ្ញាធរ​ដែនដី​នោះ​ទេ​បាន​សហការ​គ្នា​រៀបចំ​បាន​រលូន​ល្អ​ណាស់។​

លោក ហែម​ គីរី(អាវខ្មៅ)

ចំពោះ​កីឡាករ​ កីឡា​ការិនី​ថ្នាល​វិញ​ ក៏​មាន​ការ​រីកចម្រើន​នូវ​សមត្ថភាព​ប្រកួត​ផង​ដែរ​ បើ​ប្រៀបធៀប​ការ​ប្រកួត​មុនៗ​នោះ​គឺ​មាន​ភាព​ល្អ​ច្រើន​តែ​ម្ដង​ ខណៈ​ការ​ចូលរួម​មាន​ចំនួន​ច្រើន​ទាំង​អត្តពលិក​ និង​ក្លឹប​ហែល​ទឹក​នានា។​ ឥលូវ​នេះ​ក្លឹប​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ កំពុង​ឈរ​លើ​គេ​ក្នុង​ការ​ឈ្នះ​មេដាយ។​

រូបភាពរបស់ផេកសហព័ន្ធ

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​កំពុង​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ និង​ពាន​រង្វាន់​តេជោសែន​ លើក​ទី៥​ នៅ​ឯ​ខេត្ត​កំពង់ចាម។​ ការ​ប្រកួត​នេះ​មាន​រយៈពេល​៤ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី២០​ ដល់​ ២២​ ខែ​ធ្នូ​ ២០១៩។​ ដោយ​ឡែក​ការ​ប្រកួត​ល្ងាច​នេះ​នឹង​ធ្វើ​ឡើង​ចាប់​ពី​ម៉ោង​៥​តទៅ​ ដូច្នេះ​បើ​អ្នក​កំពង់ចាម​ ចង់​ចូលរួម​ទស្សនា​ការ​ប្រកួត​នេះ​អាច​អញ្ជើញ​ទៅ​មណ្ឌល​ហែលទឹក​តេជោសែន៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម