មក​ម្តង​នេះ​ប្លែក! គំរូ​រាង iPhone 12 Pro ​ប្រើ​កាមេរ៉ា ៦ គ្រាប់ លែង​មាន​អេក្រង់​ឆក

  • 2019-12-23 01:22:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ការ​ប្រកាស​ផ្លូវការ​នៃ​ iPhone សេរ៊ី​ឆ្នាំ ២០២០ ត្រូវ​ធ្វើ​ឡើង​នា​ខែ​កញ្ញា ប៉ុន្តែ​ជា​រឿយៗ​ក្រុម​អ្នក​រចនា​ល្បី​ឈ្មោះ​រមែង​បង្ហាញ​នូវ​ស្នាដៃ​ប្លែក​ពី​គ្នា​ជុំវិញ​គំនិត​ស្រមើស្រមៃ​និង​ការ​រំពឹង​ទុក​ជុំវិញ​រូបរាង​នៃ iPhone ជំនាន់​ក្រោយ។

មក​មើល​អ្នក​រចនា​សញ្ជាតិ​អាល្លឺម៉ង់​ Hasan Kaymak ក៏​បាន​បញ្ចេញ​នូវ Concept ប្លែកភ្នែក​មួយ​ដោយ​ប្រើប្រាស់​ឈ្មោះ 'iPhone 12 Pro'។

លោក​បាន​រំពឹង​ទុក​ថា​រូបរាង​រចនាបថ​នៃ iPhone 12 Pro នឹង​មាន​ការ​ផ្លាស់ប្តូរ​ទាំង​ស្រុង ពោល​លែង​ប្រើប្រាស់​អេក្រង់​ឆក ជំនួស​ដោយ​ផ្ទៃ​អេក្រង់​ពេញ​បន្សល់​ត្រឹម​រន្ធ​បញ្ចេញ​សំឡេង​និង​កាមេរ៉ា TrueDepth។

អ្វី​ដែល​រសើប​គឺ​ខ្នង​ក្រោយ​មាន​ប្រើប្រាស់​កាមេរ៉ា​ដល់​ទៅ ៦ គ្រាប់​រួម​បញ្ចូល​ឡេន​មេ ឡេន Ultra-Wide ឡេន Telephoto នៅ​ជួរ​ដំបូង និង​បី​គ្រាប់​តូចៗ​ផ្សេង​ទៀត​ជា Macro Len ទំហំ 7MP និង 3D ToF Sensor ក៏​ដូច​ជា Depth Sensor សម្រាប់​វាស់​កម្រិត​ព្រាល។ ទម្រង់​កាមេរ៉ា​មិនមែន​ជា​រាង​ការេ តែ​ប្តូរ​ទៅ​ជា​ចតុកោណកែង​ដែល​មាន​បណ្តោយ​រាង​វែង ដោយ​ទម្រង់​នេះ​សោត​ក៏​កំពុង​ផ្ទុះ​ខ្លាំង​លើ​ចចាមអារ៉ាម​នៃ​ស្មាតហ្វូន Galaxy S11 ផង​ដែរ៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី