Apple នៅតែចំណេញលើសក្រុមហ៊ុននានា គិតត្រឹមពេលនេះ

  • 2019-12-23 01:57:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ត្រីមាស​ទី ៣ ឆ្នាំ ២០១៩ នេះ Apple នៅ​តែ​ជា​ក្រុមហ៊ុន​រក​ប្រាក់​ចំណេញ​បាន​ច្រើន​ជាង​គេ​ពី​សហគ្រាស​ស្មាតហ្វូន ដោយ​កាន់​កាប់​ចំណែក ៦៦% ​នៃ​ប្រាក់​ចំណេញ និង​កាន់​កាប់​ ៣២% នៃ​ប្រាក់​ចំណូល​សរុប។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​វិភាគ Counterpoint Research។

Samsung ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​ ២ ដោយ​មាន​គម្លាត​ឆ្ងាយ​ខ្លាំង​បំផុត។​ នៅ​ត្រីមាស​ទី ៣ ឆ្នាំ​នេះ Samsung ប្រមូល​ប្រាក់​ចំណេញ​បាន​ ១៧% ​ពី​ប្រាក់​ចំណេញ​សរុប​ក្នុង​សហគ្រាស​ស្មាតហ្វូន។ នៅ​សេស​សល់​ប៉ុន្មាន​ភាគ​រយ​ទៀត​គឺ​ត្រូវ​បែង​ចែក​រវាង​ Huawei, OPPO, Vivo និង Xiaomi។

CR បាន​បញ្ជាក់​ថា​ប្រាក់​ចំណេញ​សរុប​នៅ​ត្រីមាស​ទី ៣ ឆ្នាំ​នេះ គឺ​មាន​ការ​ធ្លាក់​ចុះ ១១% នៅ​សល់​ត្រឹម​ ១២ ពាន់​លាន​ដុល្លារ​ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​មុន។ ការ​ធ្លាក់​ចុះ​គឺ​ដោយ​សារ​មាន​ការ​កើន​ឡើង​នូវ​ស្មាតហ្វូន​​លំដាប់​ធូរ​ថ្លៃ និង​លំដាប់​មធ្យម ព្រម​ទាំង​ការ​ថយ​ចុះ​នូវ​ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ធំៗ​ផង​ដែរ៕

ចុចអាន ៖ មក​ម្តង​នេះ​ប្លែក! គំរូ​រាង iPhone 12 Pro ​ប្រើ​កាមេរ៉ា ៦ គ្រាប់ លែង​មាន​អេក្រង់​ឆក

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង