Ancelotti បង្ហើបថា អតីតខ្សែប្រយុទ្ធល្បី Man Utd អាចនឹងមក Everton
- 2019-12-23 12:33:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ancelotti បង្ហើបថា អតីតខ្សែប្រយុទ្ធល្បី Man Utd អាចនឹងមក Everton
ចន្លោះមិនឃើញ
អ្នកចាត់ការក្លឹប Everton លោក Carlo Ancelotti បាននិយាយក្នុងសន្និសីទកាសែតកាលពីពេលថ្មីៗនេះថា ខ្សែប្រយុទ្ធស៊ុយអែត Zlatan Ibrahimovic អាចនឹងមក Everton តែមិនមែនមកក្នុងនាមជាកីឡាករទេ។
លោក Ancelotti បាននិយាយថា៖ " Zlatan ជាមិត្តដ៏ល្អមួយរបស់ខ្ញុំ។ ខ្ញុំក៏បានបង្ហាត់កីឡាករល្អៗជាច្រើនមកហើយ " ។
លោកបានបន្តថា៖ " ខ្ញុំដឹងថាគេបញ្ចប់ការងារនៅសហរដ្ឋអាមេរិកហើយ ប៉ុន្តែខ្ញុំក៏មិនដឹងថាគេគិតម៉េចដែរទេ។ ខ្ញុំប្រហែលជាត្រូវទូរស័ព្ទទៅគេហើយ។ បើគេចង់មកទីក្រុង Liverpool មកដើរលេង គេអាចមកបាន ប៉ុន្តែមិនមែនមកដើម្បីលេងទេ " ។
លោក Ancelotti ធ្លាប់ធ្វើការជាមួយ Zlatan Ibrahimovic កំឡុងពេលដែលលោកដឹកនាំក្នុងក្លឹប Paris Saint-Germain៕