Hyoyeon ពោលពាក្យមួយឃ្លា ក្រោយបែកពីកម្ពុជាជាងមួយសប្ដាហ៍

  • 2019-12-24 07:10:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ១៤ ខែ​ធ្នូ កន្លង​ទៅ សមាជិក​ក្រុម​ចម្រៀង Girl’s Generation គឺ Hyoyeon​ បាន​ធ្វើ​ដំណើរ​មក​កាន់​រាជធានី​ភ្នំពេញ ក្នុង​គោល​បំណង​ធ្វើ​ជា​ឌីជេ​ក្នុង​កម្មវិធី​អបអរខួប​គម្រប់ ២ ​ឆ្នាំរបស់​ សោនក្លឹប (SOUND CLUB)។

​នៅ​ថ្ងៃ​នេះ សមាជិក​វ័យ ៣០ ឆ្នាំ រូប​នេះ​បាន​បង្ហោះ​សារ​មួយ​ឃ្លា​លើ​គណនី Instagram របស់​ខ្លួន ដែល​បង្ហាញ​ក្ដី​នឹក​រលឹក​ដល់​​​ប្រទេស​កម្ពុជា។ Hyoyeon បាន​សរសេរ​ថា ៖ "កម្ពុជា ខ្ញុំ​នឹក​អ្នក​”។ នាង​បាន​ភ្ជាប់​ជា​មួយ​ Hashtag ថា​ #hyo4ever និង #sone៕

ចុចអាន ៖ បើអាច! ដាច់ខាត​កុំ​និយាយ​ពាក្យ​ទាំង​នេះ​ ដាក់​ហ្វេនៗរបស់​ K-Pop ឲ្យសោះ

អត្ថបទ៖ សុខហេង