មនុស្ស ៣០០ លាន​នាក់ អាចនឹង​ប្តូរ​សេរ៊ី​ឡើង iPhone 12 ព្រោះ​ចង់​ភ្លក់​មុខងារ​ថ្មី​នេះ

  • 2019-12-27 06:14:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​សល់​រយៈ​ពេល​ជា​ច្រើន​ខែ​ទៀត​ទម្រាំ​ដល់​ពេល​ចេញ​ផ្សាយ iPhone 12 ក្នុង​ឆ្នាំ ២០២០ ប៉ុន្តែ​តាម​ការ​ព្យាករណ៍​របស់​អ្នក​វិភាគ Wedbush បាន​រំពឹង​ទុក​ជា​មុន​ថា​ Apple នឹង​ទទួល​បាន​ជោគជ័យ​យ៉ាង​ពិត​ប្រាកដ​លើ iPhone ជំនាន់​ក្រោយ។

នោះ​ក៏​ដោយ​សារ​មុខងារ​ថ្មី​អាច​គាំទ្រ​ដំណើរការ​ប្រព័ន្ធ​អ៊ីនធឺណិត​ល្បឿន​លឿន 5G។ តាម​ប្រភព​អ្នក​វិភាគ​បានស៊ើបសួរ​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ឲ្យ Apple គឺ​មាន​តួ​លេខ​រំពឹង​ទុក​នៃ iPhone 2020 ចន្លោះ​ពី ១៨៥ ទៅ ១៩០ លាន​គ្រឿង ហើយ​លោក​ជឿ​ថា​កំណើន​នៃ​ការ​លក់​នឹង​កើន​បាន ១០ ភាគរយ​ធៀប​ឆ្នាំ​ចាស់​ក៏​ដោយ​សារ​ការ​មក​ដល់​នៃ iPhone 5G។

បច្ចុប្បន្ន​អ្នក​ប្រើប្រាស់ iPhone សរុប​ក្នុង​សកលលោក​មាន​ប្រមាណ ៩០០ លាន​នាក់ ហើយ Wedbush ជឿជាក់​ថា​មាន ១ ភាគ ៣ ដែល​ស្មើ​នឹង​តួ​លេខ ៣០០ លាន​នាក់​ប្រាកដ​ជា​នឹង​ផ្លាស់​មក​កាន់ iPhone 5G នៅ​ឆ្នាំ​បន្ទាប់៕

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា