តួកគី បង្ហាញគំរូឡានអត់ប្រើសាំងដំបូងបង្អស់ បច្ចេកវិទ្យាទំនើបមិនណយទេ

  • 2019-12-30 03:02:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួកគី បានបង្ហាញគំរូរថយន្តអគ្គិសនីប្រភេទ SUV និង Sedan ចំនួន២ម៉ូដែល សម្រាប់ផលិតលក់ក្នុងស្រុក កាលពីថ្ងៃសុក្រសប្តាហ៍មុន។

ឌីហ្សាញឡើងដោយក្រុមហ៊ុនអ៊ីតាលី Pininfarina គំរូរថយន្តអគ្គិសនីទាំង២ខាងលើ នឹងត្រូវផលិតក្នុងស្រុក ដោយក្រុមហ៊ុន Turkey’s Automobile Joint Venture Group ឬហៅកាត់ថា TOGG។

ពួកវានឹងផ្តល់ជម្រើសម៉ាស៊ីន ២ប្រភេទ គឺកម្លាំង ២០០សេះ និង ៤០០សេះ។ ប្រភេទកម្លាំង ៤០០សេះ អាចអនុញ្ញាតឲ្យរថយន្តបើកបានចម្ងាយ ៥០០គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង ហើយអាចសាកភ្លើងដល់ ៨០% ប្រើពេលត្រឹម ៣០នាទីប៉ុណ្ណោះ។

ដោយឡែក ប្រភេទកម្លាំង ២០០សេះ ប្រើប៉ុងមួយ និងម៉ូទ័រអគ្គិសនីមួយ អាចបើកបានចម្ងាយត្រឹម ៣០០គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពែញម្តង។

នៅពេលចូលសង្វាក់ផលិតកម្ម រថយន្ត SUV និង Sedan អគ្គិសនីខាងលើ នឹងបំពាក់មុខងារបើកបរស្វ័យប្រវត្តិកម្រិត២ (Level 2) ហើយក៏នឹង Update ឡើងទៅកម្រិត៣ (Level 3) ឬលើសពីនេះទៀតផងនាពេលអនាគត់៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម