ស្ងាត់ៗ CL ពញ្ញាក់អ្នក​គាំទ្រពេលបង្ហាញមុខក្នុងវីដេអូជាមួយ Beyoncé

  • 2020-01-09 08:47:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទោះ​បី​ជា​មិន​ដែល​បង្ហាញ​មុខ​ឲ្យ​អ្នក​គាំទ្រ​បាន​ឃើញ​ ប៉ុន្តែ​ CL នៅ​តែ​មាន​វត្តមាន​ឥតដាច់​លើ​វិបសាយ​ព័ត៌មាន​ ពិសេស​តាមរយៈ​ស្នាដៃថ្មីៗ​របស់​នាង។

ជាក់​ស្ដែង​ដូច​នៅ​ថ្ងៃ​ទី​ ០៩ ខែមករា​នេះBeyoncé បាន​បង្ហាញ​វីដេអូ​ Teaser ថ្មី​មួយ​ចេញ​ពី​ការ​សហការ​រវាង​នឹង​ Adidas ​និង​ ផលិតផល​ម៉ាក​ល្បី​របស់​នាង​ផ្ទាល់​គឺ "Ivy Park”។ ក្នុង​វីដេអូ​នោះ​ អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​មើល​ភ្ញាក់​ផ្អើល​បំផុត​នោះ​គឺ​ CL ដែល​គេង​នៅ​ជិត​ Beyoncé រួម​ជាមួយ​តារា​ម៉ូដែលផ្សេង​ទៀត​ប្រចាំ Brand។

នេះ​ជា​ការ​បង្ហាញ​ខ្លួន​ដ៏​ពិសេស​មួយ​ ហើយ​ក៏អាច​និយាយ​បាន​ថា​ជា​មុខមាត់​ថ្មី​របស់​ CL ក្នុង​នាម​ជា​តារា​​របស់​ Adidas ប៉ុន្តែ​ក្រៅ​ពី​នេះ​ វត្តមាន​របស់​នាង​ក៏​រម្លឹក​អ្នក​គាំទ្រ​ឲ្យ​កាន់​តែ​ចង់​ឃើញ​ស្នាដៃ​ទោល​ថ្មីៗ​របស់​នាង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ផងដែរ៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី