ឡៅ​ ចិត្រា​ វិល​ចូល​សង្វៀន​គុន​ខ្មែរ​វិញ​ហើយ​បន្ទាប់​ពី​សម្រាក​ពី​ស៊ីហ្គេម​ ខែ​ធ្នូ​ ២០១៩​

  • 2020-01-10 08:28:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​គុន​ខ្មែរ​មក​ពី​ កំពង់ស្ពឺ​ ឡៅ​ ចិត្រា​ បាន​វិល​ចូល​សង្វៀន​វិញ​ហើយ​ស្អែក​នេះ​នៅ​ CNC​ បន្ទាប់​ពី​ចំណាយ​ពេល​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​ក្នុង​ការ​ប្រកួត​ដណ្ដើម​មេដាយ​នៃ​ព្រឹត្តិការណ៍​ ស៊ីហ្គេម​ ២០១៩​ កន្លង​ទៅ​នេះ។​

បន្ទាប់​ពី​ចំណាយ​ពេល​ហ្វឹកហាត់​ក៏​ដូច​ជា​ប្រកួត​នៅ​ឯ​ហ្វីលីពីន​កាល​ពី​ចុង​ឆ្នាំ​ ២០១៩​ រួច​មក​ ចិត្រា​ មិន​បាន​ឡើង​ប្រកួត​តាម​បណ្ដា​ស្ថានីយ​ទូរទស្សន៍​ណា​នោះ​ទេ​ ពោល​សម្រាក​មួយ​រយៈ​ពេល​តែ​ម្ដង។​ ឥលូវ​ស្អែក​នេះ​ចាប់​ពី​ម៉ោង​ ១៤​រសៀល​ ម្ចាស់​ខ្សែក្រវាត់​មាស​ខាង​លើ​នេះ​នឹង​ត្រូវ​ស្វាគមន៍​អ្នក​លេង​គុន​ថៃ​ Korng Napha​ លើ​ប្រភេទ​ទម្ងន់​ ៦០​គីឡូក្រាម​ ឯ​សង្វៀន​ CNC៕​

កម្មវិធីប្រកួត

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម