ក្រុម​ជើង​ឯក​រង​ចាស់ វៀតណាម ធ្លាក់​ពី​ព្រឹត្តិការណ៍ AFC U-23 បាត់​ហើយ!

  • 2020-01-17 02:31:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ


ក្រុម​ជើង​ឯក​រង​ចាស់​វៀតណាម​​បាន​ធ្លាក់​ចេញ​ពី​កម្មវិធី 2020 AFC U-23 Championship ហើយ​ បន្ទាប់​ពី​ចាញ់​កូរ៉េ​ខាង​ជើង​នៅ​ណាត់​ប្រកួត​ទី​បី លទ្ធផល ១-២។

២​គ្រាប់​របស់​កូរ៉េខាង​ជើង​​ធ្វើ​បាន​ដោយ​កីឡាករ Ri Chung-gyu និង Bui Tien Dung របស់​វៀតណាម​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង។ ចំណែក​វៀតណាម​ទាត់​ចូល​ដោយ​កីឡាករ Nguyen Tien Linh។ វៀតណាម​​មិន​ទាន់​ស្គាល់​ពាក្យ​​ឈ្នះ​សោះ​ក្នុង​ការ​ប្រកួត​​វគ្គ​សន្សំ​ពិន្ទុ​ ក្នុង​នោះ​ស្មើ​២​និង​ចាញ់​១​ស្ថិត​នៅ​បាត​តារាង​ពូល D។

ក្នុង​ពូល​ D នេះ​ក្នុង​ដែល​បាន​ឡើង​គឺ អារ៉ាប់រួម​និង ហ្ស៊កដានី។ ស្របពេល​ដែល​វៀតណាម​និង​កូរ៉េខាងជើង​ហាល​អាវ​ទៅ​ផ្ទះ​វិញ​រៀង​ខ្លួន។ កាល​ពី​ព្រឹត្តិការណ៍ 2018 AFC U-23 Championship​ វៀតណាម​ជា​ជើង​ឯក​រង ចាញ់ អ៊ូបេគីស្ថាន​វគ្គ​ផ្ដាច់ព្រ័ត្រ៕

អត្ថបទ៖ ហេង សុធារិទ្ធិ