ពាន​ Toyota Football For Tomorrow​ បង្កើត​ឡើង​ដើម្បី​ជួយ​វិស័យ​បាល់ទាត់​កម្ពុជា​

  • 2020-01-18 09:01:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​បាល់ទាត់​ Toyota Football For Tomorrow​ ដែល​ផ្ដោត​សម្រាប់​កុមារ​កម្រិត​បឋម​សិក្សា​លើក​ទី៥​ បាន​បើក​ការ​ប្រកួត​ជម្រុះ​ព្រឹក​មិញ​នេះ​ដើម្បី​រក​ក្រុមខ្លាំង​ចំនួន​១៦​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខែ​កុម្ភៈ​ ឆ្នាំ​២០២០។​

ទិដ្ឋភាពព្រឹកមិញ

លោក​ Taiichiro Saito​ ដែល​ជា​អ្នក​រៀបចំ​ពាន​រង្វាន់​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​លើក​ទី៥​ ដែល​ Global Football Soriya បាន​បង្កើត​កម្មវិធី​បាល់ទាត់​នេះ​ឡើង​ក្រោម​ជំនួយ​ឧបត្ថម្ភ​ធំ​ពី​ខាង​ Toyota។​ ការ​ប្រកួត​លើក​នេះ​គឺ​ប្លែក​ពី​មុន​បន្តិច​ត្រង់​ថា​មាន​ក្រុម​នារី​ចូលរួម​ប្រកួត​ផង​ដែរ។​

លោក Taiichiro Saito

បុរស​ជនជាតិ​ជប៉ុន​ខាង​លើ​នេះ​បន្ត​ទៀត​ថា​ គោលបំណង​ធំ​បង្កើត​ឲ្យ​មាន​ការ​ប្រកួត​នេះ​ឡើយ​ គឺ​ចង់​ចូលរួម​ជួយ​អភិវឌ្ឍន៍​វិស័យ​បាល់ទាត់​នៅ​កម្ពុជា។​ បាល់ទាត់​ត្រូវ​ការ​បណ្ដុះបណ្ដាល​ពី​កុមារ​តូចៗ​ ដូច្នេះ​ហើយ​ទើប​ការ​ប្រកួត​នេះ​ផ្ដោត​លើ​កីឡាករ​ កីឡា​ការិនី​បឋម​សិក្សា​ ជា​មួយ​គ្នា​នេះ​ដែរ​កម្មវិធី​នេះ​ក៏​បាន​ផ្ដល់​បទ​ពិសោធ​ រួម​និង​បច្ចេកទេស​មួយ​ពី​ខាង​ក្រៅ​ស្រុក​ដល់​ពួកគេ​ថែម​ទៀត​ផង។​

ទិដ្ឋភាពព្រឹកមិញ

បញ្ជាក់​ដែរ​ថា​ ពាន​រង្វាន់​ Toyota Football For Tomorrow​ លើក​ទី៥​នេះ​បាន​បើក​ការ​ប្រកួត​ជា​ផ្លូវ​ការ​ហើយ​កាល​ពី​ព្រឹកមិញ​នេះ​នៅ​ឯ​ទីលាន​បាល់ទាត់​សកលវិទ្យាល័យ​ AUPP​ ខណៈ​ការ​ប្រកួត​នេះ​ធ្វើ​ឡើង​រយៈពេល​២ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី១៨​ ដល់​ ១៩​ ខែ​មករា​ ២០២០។​ ក្រុម​ចូលរួម​សរុប​ ២៤​ ក្រុម​ ក្នុង​នោះ​ក្រុម​នារី​មាន​ ៨​ក្រុម។​ ក្រុម​ខ្លាំង​ចំនួន​ ១៦​ នឹង​បាន​ឡើង​ទៅ​ជុំ​ផ្ដាច់ព្រ័ត្រ​ដើម​ខែ​កុម្ភៈ​ ២០២០​ ឯ​ពហុ​កីឡដ្ឋាន​ជាតិ៕​

អត្ថបទ៖ នួន ស៊ីណា​