២ប្រទេស​ ដែល​មាន​ក្លឹប​ទៅ​លេង​នៅ​ UCL អត់​ដែល​ខាន​សោះ​

  • 2020-01-22 00:38:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំង​ពី UEFA Champions League បង្កើត​ឡើង​នៅ​ឆ្នាំ១៩៩២ មក មាន​ក្លឹប​ជា​ច្រើន មក​ពី​ប្រទេស​ផ្សេង​ៗ​គ្នា​ក្នុង​ទ្វីប​អឺរ៉ុប ដែល​បាន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​នេះ។ យ៉ាងណាមិញ មាន​តែ​មួយ​ប្រទេស​ប៉ុណ្ណោះ ដែល​មាន​ក្លឹប​លេង​ក្នុង​ព្រឹត្តិការណ៍ មិន​ដែល​ខាន​ឡើយ ក្នុង​ ២​ទសវត្ស​នេះ។

ប្រទេស​នោះ​គឺ ប្រទេស​អ៊ីតាលី និង​ប្រទេស​បារាំង​ដែល​មាន​ក្លឹប​បង្ហាញ​ខ្លួន ក្នុង​ UEFA Champions League តាំង​ពី​បើក​ឆាក​មក។

នៅ​ឆ្នាំ​ដំបូង​គឺ រដូវ​កាល ១៩៩២/៩៣ ក្លឹប AC Milan បាន​តំណាង​ប្រទេស​អ៊ីតាលី ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​ទ្វីប​នេះ។ ចំណែក​ឯ​ប្រទេស​បារាំង​វិញ​គឺ ក្លឹប Marseille។ នៅ​រដូវ​កាល​នោះ ក្លឹប​ទាំង​ពីរ​បាន​ប៉ះ​គ្នា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយ​ Marseille បាន​យក​ឈ្នះ Milan។

ចំណែក​ឯ​ប្រទេស​អេស្ប៉ាញ​វិញ មាន​ក្លឹប​លេង​នៅ​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​ចាប់​ពី​ឆ្នាំ១៩៩៣​មក (នៅ​ឆ្នាំ១៩៩២ មាន​ក្លឹប​លេង​នៅ Europa League)។ អង់គ្លេស​វិញ ចូល​រួម​នៅ​ឆ្នាំ​១៩៩៤ ក្រោយ​ពី​រួច​បម្រាម​របស់​ UEFA៕

ប្រភព៖ UEFA   ប្រែ​សម្រួល៖ ហ៊ីម រស្មី