ពាន​ KW Cambodia​ ឬ​ Real Estate ​Cup ​ជួយ​កីឡាករ​ឲ្យ​ជាប់​លេង​ក្នុង​លីគ​កំពូល​កម្ពុជា​បាន​ច្រើន​

  • 2020-01-28 08:39:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ឌិត​ គីម​ ហ៊ាង​ ថា​ពាន​រង្វាន់​ KW Cambodia​ ឬ​ ពាន​ Real Estate​ Cup គឺ​បាន​ជួយ​កីឡាករ​ឲ្យជាប់​បាន​លេង​លីគ និង​វិស័យ​បាល់ទាត់​ឲ្យ​រីកចម្រើន​ផង​ដែរ​នា​ពេល​កន្លង​ទៅ​៨ឆ្នាំ​មក​នេះ។​

ការ​ប្រកួត​រដូវកាលមុនៗ

លោក​បណ្ឌិត​ គីម​ ហ៊ាង​ តំណាង​​ KW Cambodia​ និង​ជា​អ្នក​បង្កើត​ឲ្យ​ពាន​រង្វាន់​បាល់ទាត់​ពាក់កណ្ដាល​អាជីព​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​ឆ្នាំ​ទី៩​ហើយ​ដែល​កកើត​ឲ្យ​ពាន​រង្វាន់​នេះ​ឡើង។​ មែនទែន​ទៅ​ពាន​រង្វាន់​ KW Cambodia Cup​ ឬ​ ពាន​ Real Estate​ ជាក់​ស្ដែង​បាន​ជួយ​បាល់ទាត់​កម្ពុជា​បាន​ច្រើន​តាម​រយៈ​ការ​ផ្ដល់​ឱកាស​បាន​ចូលរួម​ប្រកួត​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។​

ការ​ប្រកួត​រដូវកាលមុនៗ

យុវជន​វ័យ​ ១៦-១៧​ឆ្នាំ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ដែល​ធ្លាប់​លេង​ពាន​រង្វាន់​ KW Cambodia Cup​ នេះ​ឥលូវ​បាន​ជាប់​ជា​កីឡាករ​អាជីព​ក្នុង​ក្លឹប​ធំៗ​នៅ​កម្ពុជា​ និង​ជាប់​ជា​កីឡាករ​ជម្រើស​ជាតិ​ឈុត​ធំ​ ឬ​ U-22 U-19។​ មិន​ត្រឹម​តែ​ប៉ុណ្ណេះ​ទេ​ មាន​កីឡាករ​ខ្មែរ​មួយ​ចំនួន​លេង​ពាន​ KW Cambodia Cup​ បាន​១-២​ឆ្នាំ​ក៏​មាន​ឱកាស​ជាប់​ចូល​លេង​លីគ​ថែម​ទៀត។​

បណ្ឌិត គីម​ ហ៊ាង(ឆ្វេង)

ចំណែក​បរទេស​មិន​ថា​ស្បែក​សរ​ ស្បែក​ខ្មៅ ​ប្រហែល​១០​នាក់​ បន្ទាប់​ពី​បាន​លេង​ពាន​ពាក់កណ្ដាល​អាជីព​​ដើម្បី​សុខភាព​ហើយ​នោះ ​ក៏​បាន​វិវឌ្ឍនៈ​ខ្លួន​ក្លាយ​ជា​កីឡាករ​អាជីព​ហើយ​បាន​និង​កំពុង​លេង​ក្នុង​លីគ​កំពូល​កម្ពុជា​បច្ចុប្បន្ន។​

រំលឹក​ដែរ​ថា​ ពាន​រង្វាន់​បាល់ទាត់​ KW Cambodia Cup​ បាន​ប្រកាស​ទទួល​ពាក្យ​ចូលរួម​សម្រាប់​ការ​ប្រកួត​រដូវ​កាល​ទី៩​ ឆ្នាំ​២០២០​នេះ​ហើយ​ ខណៈ​ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​លេង​នៅ​ដើម​ខែ​កុម្ភៈ​នេះ។​ ប្រាក់​រង្វាន់​រដូវ​កាល​ថ្មី​នេះ​កើន​ដល់​ ៤០​លាន​រៀល៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម