អ្នក​ជំនាញ​អចលនទ្រព្យ​ជនជាតិ​កូរ៉េ​ «កុំ​គិត​ថា​យើង​ទៅ​ទិញ​ផ្ទះ​ ត្រូវ​គិត​ថា​យើង​ទៅ​ទិញ​អនាគត​របស់​យើង»​

  • 2020-01-31 02:05:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Borne Kim​ អ្នក​ជំនាញ​អភិវឌ្ឍន៍​អចលនទ្រព្យ​ជនជាតិ​កូរ៉េ ​ថា​អ្នក​ដែល​ចង់​ទៅ​ទិញ​ផ្ទះ​ សូម​កុំ​គិត​ថា​ខ្លួន​ទៅ​ផ្ទះ​តែ​មួយ​មុខ​ ត្រូវ​គិត​ថា​យើង​ទៅ​អនាគត​របស់​ខ្លួន​ទើប​ប្រសើរ គិត​ពី​ការ​រីកដុះដាល ៣-៥ ឆ្នាំ​ទៅ​មុខ​ទៀត។​

លោក Borne Kim(ឆ្វេង)

អ្នក​ជំនាញ​អចលនទ្រព្យ​មាន​បទ​ពិសោធ​ច្រើន​ឆ្នាំ​ និង​ជា​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ JBPM Realty​ ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ តាម​បទ​ពិសោធ​កន្លង​ទៅ​របស់​លោក​នៅ​ឯ​សហរដ្ឋអាមេរិក​ កូរ៉េ​ និង​ប្រទេស​ជា​ច្រើន​ទៀត​ គឺ​ពី​មុន​មាន​ការ​អភិវឌ្ឍន៍​ដូច​ទៅ​និង​ប្រទេស​កម្ពុជា​អញ្ចឹង​ដែរ។​ ជាក់​ស្ដែង​ដូច​ទីក្រុង​ភ្នំពេញ​គឺ​កាល​ពី​៧ឆ្នាំ​មុន​ដែល​លោក​ទើប​មក​ដល់​ គឺ​មិន​មាន​ការ​អភិវឌ្ឍន៍​ច្រើន​បែប​នេះ​ទេ​ តាម​ផ្លូវ​គឺ​ងងឹត​ និង​មិន​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ច្រើន​ឡើយ​ មនុស្ស​ក៏​មិន​ច្រើន​កកកុញ​នោះ​ដែរ។​ ចំពោះ​តំបន់​ខាង​កើត​ទន្លេ​មេគង្គ​​វិញ​ គឺ​មាន​សភាព​ស្ងប់ស្ងាត់​ មិន​សូវ​មាន​ផ្ទះសម្បែង​ច្រើន​ឡើយ​ ដូច​ទៅ​និង​ ជប៉ុន​ អាមេរិក​ ពីមុនអ៊ីចឹង។​

ទិដ្ឋភាពចុះ MOU

ប៉ុន្តែ​តាម​ការ​យល់ឃើញ​នៅ​តំបន់​ខាង​កើត​ទន្លេ​មេគង្គ​ ឬ​តំបន់​វិហារសួគ៌​នឹង​មាន​ការ​រីកចម្រើន​ខ្លាំង​ដូច​ប្រទេស​ជឿនលឿន​ដែល​បាន​រៀបរាប់​ខាង​លើ​ ហើយ​ជា​កន្លែង​ដែល​មាន​ការ​អភិវឌ្ឍន៍​ខ្លាំង​ ជា​តំបន់​ស្រស់ស្រាយ​ មាន​បរិយាកាស​ល្អ​ក្នុង​ការ​រស់នៅ។​ គិត​ដល់​ពេល​នេះ​ មាន​រយៈពេល​៧ឆ្នាំ​ហើយ​ បន្ទាប់​ពី​លោក​បាន​គិត​រួចមកដូច្នេះ​ហើយ​ វា​សល់​ពេល​តែ​៣​ឆ្នាំ​ទៀត​ទេ​ដល់​ទេ​ជា​ពេល​ដែល​តំបន់​នេះ​ប្រែ​មុខមាត់​ថ្មី​ហើយ​ ខណៈ​បច្ចុប្បន្ន​មាន​ការ​​រីក​ដុះដាល​ជា​បណ្ដើរ​ៗ​ផង​ដែរ។​

ផ្ទះកំពុងសាងសង់នៅ​​វិហារសួគ៌

ចំណែក​លោក​ សំ​ សុខនឿន​ តំណាង​ KW​ Sen Sok​ លើក​ឡើង​ស្រដៀង​នេះ​ដែរ​ថា​ មិន​យូរ​ទេ​តំបន់​វិហារសួគ៌​នឹង​មាន​ការ​អភិវឌ្ឍន៍​ខ្លាំង​ ដូច្នេះ​អ្នក​ដែល​ចង់​បាន​លំនៅឋាន​ ឬ​ដីធ្លី​នៅ​ទី​នោះ​អាច​ស្រូត​រក​ទាន់​តម្លៃ​ដី​នៅ​ទាប​នៅ​ឡើយ​ ព្រោះ​បើ​មាន​ស្ពាន​ឆ្លងកាត់​ទៅ​ត្រើយ​ខាង​កើត​ហើយ​នោះ​ តម្លៃ​នឹង​ឡើង​គុណ​ទ្វេ​ដង។​ ម្សិលមិញ​នេះ​ដែរ​ KW​ Sen Sok​ Killer Williams Realty​ បាន​ចុះ​ MOU​ ជា​មួយ​ខាង​ JBPM Realty​ លើ​គម្រោង ​​Borey De Classic​ អភិវឌ្ឍន៍​លើ​ចលនទ្រព្យ​តំបន់​វិហារសួគ៌​នោះ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី