រកឃើញបវរកញ្ញាគូទស្អាតម្នាក់ទៀតនៅប្រេស៊ីល
- 2014-11-19 22:24:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញបវរកញ្ញាគូទស្អាតម្នាក់ទៀតនៅប្រេស៊ីល
ចន្លោះមិនឃើញ
តារាម៉ូដែល Indianara Carvalho បានក្លាយជាបវរកញ្ញាគូទស្អាតប្រចាំឆ្នាំរបស់ប្រេស៊ីល ក្នុងកម្មវិធីប្រឡងបវរកញ្ញាគូទស្អាត Miss Bumbum 2014 នៅទីក្រុង Sao Paolo កាលពីថ្ងៃទី១៧ ខែវិច្ឆិកា។
Indianara បានឡើងមកបង្ហាញរាងដ៏សិចស៊ីរបស់នាងនៅមុខក្រុមគណៈកម្មការ ជាមួយនឹងបេក្ខនារីចំនួន ១៤នាក់ទៀត ហើយក៏ទទួលបានការបោះឆ្នោតច្រើនជាងគេ។ ជាមួយមកុដនេះ Indianara ទទួលបានប្រាក់រង្វាន់ចំនួន ១៤០០០ផោន (ប្រហែល ២១៨០០ដុល្លារអាមេរិក)។
កម្មវិធី Miss Bumbum ត្រូវបានរៀបចំឡើងចំនួន ៤ឆ្នាំហើយ ដែលពីមួយឆ្នាំទៅមួយឆ្នាំកម្មវិធីនេះកាន់តែទទួលបានការគាំទ្រកាន់តែច្រើន។ ជាក់ស្ដែងឆ្នាំនេះ ប្រជាជនប្រេស៊ីលច្រើនជាង ១លាននាក់បានចូលរួមបោះឆ្នោតស្វែងរកអ្នកឈ្នះ។ កម្មវិធីនេះមានការចូលរួមពីបេក្ខនារីតំណាងគ្រប់រដ្ឋទាំង ២៧នៃប្រទេសប្រេស៊ីល ហើយនៅវគ្គចុងក្រោយគឺនៅសល់១៥នាក់ ៕
អានអត្ថបទ៖ តោះ! ទៅមើលម្ចាស់ពានរង្វាន់ The Voice ទាំងពីរដូវកាលរបស់ថៃវិញម្ដង
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ mirror