ស្ងាត់ៗ Xiaomi មាន​លក់​ទាំង​រថយន្ត​ទៀត តែ​បង្កប់​មុខងារ​ពិសេស​ខ្លាំង​ខុស​ពី​រថយន្ត​ដទៃ

  • 2020-02-05 02:37:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ប្រទេស​ចិន Xiaomi ក្រៅ​ពី​ប្រលូក​ក្នុង​វិស័យ​ស្មាតហ្វូន កុំព្យូទ័រ និង​គ្រឿង​បរិក្ខារ​​នៅ​ក្នុង​គេហដ្ឋាន ទៀត​សោត​ក៏​មក​ចូលរួម​ក្នុង​វិស័យ​ផលិត​យានយន្ត​ថែម​ទៀត​ផង។

ថ្មីៗ​នេះ Xiaomi ​បាន​ប្រកាស​នូវគម្រោង​រថយន្ត​ប្រភេទ SUV គឺ Bestune T77 Xiaomi Edition ដែល​មាន​បង្កប់​ឲ្យ​ប្រើប្រាស់​មុខងារ​ឆ្លាតវៃ XiaoAI ជា​ពិសេស​តែ​ម្តង។

XiaoAI ជួយ​ឲ្យ​អ្នក​បើកបរ​អាច​ដាក់​គោលដៅ​ធ្វើ​ដំណើរ​លើ​ដង​វិធី ឆ្លើយតប​នូវ​សំណួរ​ផ្សេងៗ​ទាក់ទិន​នឹង​ចរាចរណ៍ ក៏​ដូច​ជា​ភ្ជាប់​ទៅ​នឹង​ការ​បញ្ជា​បិទ​បើក​ឧបករណ៍​គ្រឿង​បរិក្ខារ​ផ្សេងៗ​នៅ​ឯ​គេហដ្ឋាន​តាម​រយៈ​មុខងារ Smart Home System។ ជា​ឧទាហរណ៍​ប្រសិន​អ្នក​ភ្លេច​បិទ​ម៉ាស៊ីន​ត្រជាក់​នៅ​ឯ​ផ្ទះ ហើយ​ប្រើប្រាស់​ម៉ាស៊ីន​ត្រជាក់​របស់ Xiaomi នោះ​អ្នក​ក៏​អាច​បញ្ជា​ពី​ចម្ងាយ​ក្នុង​ពេល​ធ្វើ​ដំណើរ​លើ​រថយន្ត​ផង​ដែរ។

ក្រឡេក​ទៅ​មើល​កម្លាំង​ម៉ាស៊ីន Bestune T77 Xiaomi Edition ​បំពាក់​នូវ​ម៉ាស៊ីន Turbocharged ​ចំណុះ ១,២ លីត្រ អាច​ផលិត​កម្លាំង​បាន ១៤៣ សេះ ហើយ​មាន​ប្រអប់​លេខ​ពីរ​ប្រភេទ​ជា MT និង AMT។

បច្ចុប្បន្ន​រថយន្ត​នេះ​កំពុង​ស្ថិត​ក្នុង​គម្រោង​អភិវឌ្ឍ​និង​ផលិត​បន្ថែម ចំពោះ​តម្លៃ​មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់លាស់​នៅ​ឡើយ តែ​ចំពោះ​ការ​កុម្ម៉ង់​ទិញ​មាន​ដល់​ទៅ ១៤០ គ្រឿង​ទុក​ជា​មុន​ហើយ៕

អានអត្ថបទ:

ប្រភព៖ Flashfly   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម