គម្រោងថ្មី “លេង TikTok មា៉សប្បាយ” លែងខ្វល់ចិត្តរឿងអស់ទិន្នន័យអ៊ីនធឺណិត

  • 2020-02-06 02:11:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់អ្នកចូលចិត្តលេងកម្មវិធីទូរសព្ទដៃ TikTok ជាមួយការមើលនិងថតវីដេអូនោះ ​ឥឡូវ​នេះអ្នកទាំងអស់គ្នា មិនចាំបាច់ខ្វាយខ្វល់ថា ពីការអស់ទិន្នន័យអ៊ីនធឺណិត​ ពេលកំពុងលេងទៀតទេ ជាមួយនឹងការផ្ដល់ជូនពីកម្មវិធីគម្រោង “លេង TikTok មា៉សប្បាយ” របស់ក្រុមហ៊ុន ស្មាតអាស្យាតា។

កុ្រមហ៊ុន ស្មាត អាស្យាតា បានបញ្ចេញគម្រោងថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា “លេង TikTok មា៉សប្បាយ” កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ដើម្បីបង្កើតភាពសប្បាយកាន់តែអស្ចារ្យបន្ថែមទៀត សម្រាប់អតិថិជនដែលចូលចិត្ត​ការ​​កម្សាន្ត​សប្បាយ​បែប​ឌីជីថល​ជាមួយ​កម្មវិធីទូរសព្ទដៃ TiKTok ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជាយើង។ គួរបញ្ចាក់ផងដែរថា អ្នកប្រើប្រាស់ TikTok ក្នុងប្រទេសកម្ពុជាមានប្រមាណ ៥០​ម៉ឺន​នាក់។ ​នេះ​បើ​យោងតាម Geeks In Cambodia។

ជាមួយគម្រោងនេះ អ្នកប្រើប្រាស់គ្រាន់តែចំណាយត្រឹមតែ ៣ សេនក្នុងមួយថ្ងៃតែប៉ុណ្ណោះ អ្នកទាំងអស់គ្នាអាចរីក​រាយជា​មួយ​ការប្រើប្រាស់​អ៊ីនធឺណិត​មួយ​អស់​ដៃ ដោយមិនចាំខ្វល់ពីការអស់ទិន្នន័យទៀតទេ។

ដើម្បី​ភ្ជាប់​គម្រោង​ស្វ័យ​ប្រវត្តិ អ្នកគ្រាន់តែចុច *997# ហើយចុច​បញ្ជូន​ ដោយចំនាយ ៣សេនក្នុងមួយថ្ងៃ។ សម្រាប់អ្នកចង់ប្រើគម្រោងមួយថ្ងៃដោយមិនភ្ជាប់គម្រោងស្វ័យប្រវត្តិបន្ដ អ្នកអាចចុច 9971# ហើយចុចបញ្ចូន ដោយចំនាយ៤សេនក្នុងការភ្ជាប់។

សម្រាប់ព័ត៌មានបន្ថែមស្តីអំពីក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់​បណ្តាញ​ទំនាក់ទំនងសង្គម និងគេហទំព័ររបស់ក្រុមហ៊ុន ៖ www.facebook.com/SmartAxiata និង www.smart.com.kh

អត្ថបទពេញនិយម