តេស្តមើលផ្ទាល់ ភាពធន់ Motorola Razr បត់បានតិចជាង Galaxy Fold
- 2020-02-08 03:55:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តេស្តមើលផ្ទាល់ ភាពធន់ Motorola Razr បត់បានតិចជាង Galaxy Fold
ចន្លោះមិនឃើញ
តាមការតេស្តជាក់ស្តែងរបស់ក្រុមការងារ Cnet បានបង្ហាញចម្លើយថាស្មាតហ្វូនបត់របស់ក្រុមហ៊ុន Motorola គឺម៉ូឌែល Razr មានភាពធន់ចាញ់គូប្រជែងនៃក្រុមហ៊ុន Samsung ទេ បើនិយាយពីការបត់ចុះឡើង។
ការតេស្តដោយប្រើប្រាស់ម៉ាស៊ីនស្វ័យប្រវត្តិ Motorola Razr ស៊ូបានត្រឹម ៣ ម៉ោង ពោលគឺម៉ាស៊ីននោះបានបត់ស្មាតហ្វូនចុះឡើងជាបន្តបន្ទាប់ ហើយដល់ ២៧ ០០០ ដងក៏ស្រាប់តែមានបញ្ហា ពោលគឺខុសគ្នាលើស ១ ភាគ ៣ ធៀបនឹង Galaxy Fold ដែលបត់បាន ១០០ ០០០ ដង និងធន់ដល់ ១១ ម៉ោងឯណោះ។
ក្រោយការបត់ចុះឡើង ២៧ ០០០ ដងសភាពម៉ាស៊ីនបានលឺសំឡេងរំខានមួយចេញមកក្រៅ ហើយត្រង់ផ្នែកអេក្រង់មិនដាំជាប់គ្នាល្អដូចពីដំបូងឡើយ តែបើនិយាយដំណើរការម៉ាស៊ីនគឺនៅដើរ ហើយអេក្រង់នៅភ្លឺ គ្រាន់រងការខូចខាតមួយផ្នែក។
យ៉ាងណាមិញនេះមិនអាចបញ្ជាក់ច្បាស់ធៀបការប្រើប្រាស់ទូទៅប្រចាំថ្ងៃឡើយ ដោយសារកត្តានៃកម្លាំងនៃដៃមនុស្សបិទបើក និងប្រើម៉ាស៊ីនស្វ័យប្រវត្តិវាមានភាពខុសប្លែកពីគ្នា៕
អានអត្ថបទ:
Ford GT ឆ្នាំ២០២០ ស្រោប Carbon Fiber មួយជុំតួខ្លួន ចេញមកវ៉ៃ Ferrari (វីដេអូ)
ឡានប្រើម៉ាស៊ូត ច្រឡំចាក់សាំង ដោះស្រាយមិនទាន់ពេល ដឹងតែវេទនាហើយ