កីឡាករ Everton ត្រៀម​ដូរ​ចូល ប៉ុន្តែ​ភ្លេច​ពាក់​ស្រោម​ជើង​​ម្ខាង​

  • 2020-02-09 02:40:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ប្រកួត​ប៉ះ​នឹង​ក្លឹប Crystal Palaceខ្សែ​ការពារ​ក្លឹប Everton កីឡាករ Djibril Sidibe  ប្រុងប្រៀប​ក្នុង​ការ​ដូរ​ចូល​ហើយ ប៉ុន្តែ​បែរ​ជា​ភ្លេច​ខ្លួន​ថា មាន​ស្រោម​ជើង​ក​វែង​តែ​ម្ខាង។

ហេតុការណ៍​នេះ​កើត​ឡើង​អំឡុង​នាទី​ទី២៦ នៅ​ពេល​ដែល​ខ្សែ​បម្រើ​អង់គ្លេស Theo Walcott រង​របួស​ជា​ទម្ងន់ ដែល​បង្ខំ​ចិត្ត​ត្រូវ​ប្ដូរ​ចេញ ហើយ​ខ្សែ​ការពារ Sidibe ត្រូវ​ប្ដូរ​ចូល។ យ៉ាង​ណា​មិញ ហៀប​នឹង​ចូល​ទៅ​ហើយ Sidibe ភ្ញាក់​ខ្លួន​ថា ភ្លេច​ស្រោម​ជើង​ម្ខាង​ទៀត ក៏​រត់​ទៅ​បន្ទប់​ផ្លាស់​សំលៀកបំពាក់​។

បើ​សង្កេត​មើល​ទឹកមុខ​របស់​លោក Carlo Ancelotti អ្នក​ចាត់ការ​ Everton មើល​ទៅ​ហួស​ចិត្ត​ផង​ និង​ខឹង​ចិត្ត​ផង ដោយសារ​តែ​ក្រុម​លោក​ត្រូវ​លេង​តែ ១០នាក់​ប៉ុណ្ណោះ ក៏​ព្រោះ​តែ​ការ​ពន្យារ​ពេល​របស់​ខ្សែ​ការពារ​រូប​នេះ៕

  • បញ្ចប់​ការ​ប្រកួត Everton ៣-១ Crystal Palace

ខាង​ក្រោម​នេះ​ជា​វីដេអូ៖

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម