ស្តាត​មួយ​កន្លែង​នៅ​អង់គ្លេស​ត្រូវ​បាន​ដួល​រលំ​ ដោយ​សារ​តែ​ខ្យល់​ព្យុះ

  • 2020-02-10 11:29:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាដ្ឋាន​ Fenland ដែល​ជា​កីឡាដ្ឋាន​របស់​ក្លឹប​អង់គ្លេស​ Wisbech Town ត្រូវ​បាន​ដួល​រលំ​ទាំង​ស្រុង​នា​ពេល​ថ្មីៗ​នេះ​ ដោយ​សារ​តែ​ខ្យល់​ព្យុះ​មួយ​យ៉ាង​ធំ។

ស្តាត​មួយ​នេះ​ បើក​ដំណើរ​ការ​តាំង​ពី​ឆ្នាំ ២០១០​មក ហើយ​ផ្ទុក​មនុស្ស​បាន​ប្រមាណ​ជាង ១ពាន់​នាក់។

ទំហំ​នៃ​ការ​ជួស​ជុល​​ពហុកីឡាដ្ឋាន​ឡើង​វិញ​ ដែល​រង​ពី​ការ​ខូចខាត​ដោយ​សារ​ខ្យល់​ព្យុះ​នេះ​ ត្រូវ​ចំណាយ​ទឹក​ប្រាក់​ច្រើន​ជាង​ ២ម៉ឺន​ដុល្លារ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ខ្យល់​ព្យុះ​មួយ​យ៉ាង​​នេះ​ ក៏បាន​ធ្វើ​ឲ្យ​ការ​ប្រកួត​រវាង​ក្លឹប​ Manchester City និង​ក្លឹប​ West Ham United ពន្យារ​ពេល​ក្នុង​ការ​ប្រកួត​ផង​ដែរ​។

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម