ពិសោធន៍​រក​ឃើញ​ថា មនុស្សប្រុស​ដុះ​ក្បាល​ពោះ​ស្មោះ​ត្រង់ និង​មាន​សុភមង្គល​ជាង​ប្រុស​សាច់ដុំ​៦​កង់

  • 2020-02-11 03:40:00
  • ចំនួនមតិ 17872 | ចំនួនចែករំលែក 11406

ចន្លោះមិនឃើញ


ថ្មី​ៗ​នេះ​បំផុត Planet Fitness ក្រុមហ៊ុនសុខភាព និង​សម្រស់​របស់​អាមេរិក​បាន​បញ្ចេញ​លទ្ធផល​ពិសោធន៍​ដែល​បាន​បង្ហាញ​ឲ្យ​ឃើញថា មនុស្ស​ប្រុស​ដុះ​ក្បាល​ពោះ​មាន​ទំនោរ​ចិត្ត​ទូលាយ និង​ទទួល​បាន​មនោសញ្ចេតនា​ពី​មនុស្ស​ស្រី​ច្រើន​ជាង។

រូបតំណាង

តាម​នោះ​ដែរ មនុស្ស​ស្រី​គិត​ថា មនុស្ស​ប្រុស​ដុះ​ក្បាល​ពោះ​ ​ដ្បិត​ចំណាយ​ពេល​មើល​ថែទាំ​គ្រួសារ​ច្រើន ទើប​គ្មាន​ពេល​ទៅ​ហាត់​ប្រាណ។ ក្រុមហ៊ុន​ដដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា មនុស្ស​ស្រី​មាន​អារម្មណ៍​ថា​ស្រួល​ចិត្ត​ពេល​នៅ​ក្បែរ​បុរស​ដុះ​ក្បាល​ពោះ។

រូបតំណាង

នៅ​ក្នុង​ការ​ពិសោធន៍​មួយ​ផ្សេង​ទៀត​​ឃើញ​ថា មនុស្ស​ប្រុស​៧៩​% ដែល​មាន​រាង​ទ្រលុកទ្រលន់ មាន​អារម្មណ៍​ថា​ខ្លួន​​មាន​សុភមង្គល​ក្នុង​ជីវិត និង​មាន​ចិត្ត​គំនិត​ស្មោះ​ត្រង់​ជា​ដាច់​ខាត ដ្បិត​​ពួក​គេ​ឲ្យ​តម្លៃ​ស្នេហា​ដែល​ខ្លួន​មាន និង​មិន​មាន​បំណង​មាន​អ្នក​ទី​៣​ឡើយ។ ផ្ទុយ​មក​វិញ អ្នក​​មាន​រាង​សាច់​ដុំ​៦​កង់ គិត​ថា​ខ្លួន​ទាក់ទាញ ទើប​មាន​ទំនោរ​មាន​ចិត្ត​សាវ៉ា។

រូបតំណាង

សម្រាប់​មិត្ត​ៗ​នារី​ដែល​ភ័យ​ខ្លាច​ពី​ភាពមិន​​ស្មោះ​ត្រង់​របស់​មនុស្ស​ប្រុស​នោះ អ្នក​អាច​ជ្រើស​យក​មនុស្ស​ប្រុស​ដែល​មាន​រាង​ធាត់ និង​ដុះ​ក្បាល​ពោះ ដ្បិត​យោង​តាម​ការ​ពិសោធន៍ បុរស​ដែល​មាន​រាង​បែប​នេះ​គឺ​មាន​ភាព​ស្មោះ​ត្រង់​ខ្ពស់​ជាង។

ដូច​គ្នា​នឹង​មនុស្ស​ស្រី​ដែរ បុរស​ៗ​ក៏​មាន​សម្ពាធ​ពី​បញ្ហា​រូបរាង​នៅ​ក្នុង​សម័យ​កាល​នេះ ដ្បិត​ក្រឡេក​ទៅ​ណា​ក៏​ឃើញ​តែ​មនុស្ស​ស្អាត​ៗ។ សម្រាប់​មនុស្ស​ប្រុស រាង​សាច់​ដុំ​​៦​កង់ មាំ​មួន គឺ​បង្ហាញ​​ពី​ភាព​រឹង​មាំ និង​ស្អាត​បាត​បែប​មនុស្ស​ប្រុស។ យ៉ាងណាក្ដី ការ​ពិសោធន៍​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា មនុស្ស​ប្រុស​ដុះ​ក្បាល​ពោះ ទាក់​ទាញ​ភាព​ស្មោះ​ត្រង់​បាន​ពី​មិត្ត​ៗ​ស្ត្រី​ច្រើន​ជាង៕

ប្រភព៖ bestie   ប្រែសម្រួល៖ Caramel