Atalanta មានភាគរយខ្ពស់ឡើងទៅវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីលត់ Valencia ៤-១
- 2020-02-20 02:00:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Atalanta មានភាគរយខ្ពស់ឡើងទៅវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីលត់ Valencia ៤-១
ចន្លោះមិនឃើញ
ក្លឹបរបស់អ៊ីតាលី Atalanta កំពុងសម្លឹងឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីជើងទីមួយកាលពីយប់មិញក្នុងដីខ្លួនឯងបំបាក់ Valencia ដល់ទៅ ៤-១ ឯណោះ។
គ្រាប់ដំបូងរបស់ Atalanta រកបាននៅនាទី១៦ ដោយកីឡាករ Hans Hateboer មុនពេល Josip Llicic ជាអ្នករកគ្រាប់ទីពីរនៅចុងម៉ោងវគ្គទីមួយ។ ឈានដល់វគ្គទីពីរ Atalanta នៅតែមិនបន្ធូរដៃបន្តរកបាន២គ្រាប់បន្ថែមដោយទាត់ចូលដោយកីឡាករ Rome Freuler និង Hans Hateboer ដែលជាគ្រាប់ទីពីររបស់ខ្លួនក្នុងប្រកួតនេះ។
យ៉ាងណា Valencia ក៏មិនឱបដៃឈរមើល ព្យាយាមរកបាន១គ្រាប់វិញ គ្រាន់មានកម្លាំងចិត្តលេងនៅជើងទីពីរក្នុងដីខ្លួនឯងនាប្រទេសអេស្ប៉ាញ។ ជើងទីពីររវាងក្រុមទាំងពីរនឹងត្រូវជួបគ្នានៅថ្ងៃទី ១០ ខែ មីនា៕