S20 មិន​ទាន់​បាន​ប៉ះ​ផង លេច​តម្រុយ​គំរូ​រាង Galaxy Note 20 មក​ទៀត​បាត់

  • 2020-02-20 07:11:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​មាន​ការ​ចេញ​ផ្សាយ​នូវ​ស្មាតហ្វូន Galaxy S20 កាល​ពី​សប្តាហ៍​កន្លង​ទៅ អ្នក​រចនា​ល្បី​ឈ្មោះ Waqar Khan មក​ពី Concept Creator ក៏​បាន​បង្ហាញ​ចេញ​នៅ​ជំនាន់​រូបរាង​ស្រមើស្រមៃ​មួយ​ផ្សេង​ទៀត​នៃ Galaxy Note 20។

ជា​ការ​ច្របាច់​បញ្ចូល​គ្នា​នៃ​រូបរាង​របស់ Galaxy Note 10 សេរ៊ី​ឆ្នាំ ២០១៩ និង​ចំណុច​រសើប​ខ្លះៗ​មាន​លើ​គ្រួសារ S20 ឆ្នាំ ២០២០ នេះ។ ដោយ​មាន​បន្ត​បំពាក់​នៅ​អេក្រង់ Infinity-O លាក់​កាមេរ៉ា​នៅ​ផ្នែក​ខាង​មុខ ហើយ​មាន​បង្គំ​កាមេរ៉ា​ដូច​មាន​លើ S20 Ultra ពោល​អ្វី​ដែល​ខុស​គ្នា​ត្រង់​ផ្នែក​ប៊ិច S Pen ​មួយ​តែ​ប៉ុណ្ណោះ។

ប្រភព​ដដែល​ជឿជាក់​ថា​នឹង​អាច​មាន Note 20, Note 20+ និង Note 20 Ultra ហើយ​បំពាក់​បន្ទះ​ឈីប Qualcomm Snapdragon 865 ឬ Exynos 990 ស្ថិត​ក្នុង​ជម្រើស​ពណ៌​ច្រើន​ផ្សេង​ពី​គ្នា។ ចំពោះ​ការ​បង្ហាញ​ខ្លួន​រំពឹង​អាច​ធ្វើ​ទៅ​បាន​នៅ​អំឡុង​ខែ​សីហា ឆ្នាំ ២០២០៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម