ម្ចាស់ចំការស្វាយចន្ទី ប្រាប់វិធីសាស្ត្រទប់ទល់ការធ្លាក់ថ្លៃ

  • 2020-02-29 00:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ជីវ វ៉ាន់ឌី ម្ចាស់​ចំការ​ស្វាយ​ចន្ទី​​មួយ​កន្លែង​នៅ​ក្នុង​ខេត្ត​កំពង់​ចាម​ ​បាន​ចែក​រំលែក​បទពិសោធន៍​ផ្ទាល់​ខ្លួន​ដ៏​មាន​តម្លៃ​ជា​ច្រើន​ ដែល​ក្នុង​នោះ​​លោក​បាន​ប្រាប់​អំពី​វិធី​សាស្ត្រ​ទប់​ទល់​នឹង​ការ​ធ្លាក់​ថ្លៃ​នៃ​កសិផល។

លោក ជីវ វ៉ាន់ឌី

ម្ចាស់​ចំការ​ដែល​មាន​វ័យ ៤៤ ឆ្នាំ​រូប​នេះ បាន​លើក​ឡើង​ថា​​​វិធី​សាស្ត្រ​ទប់​ទល់​នឹង​ការ​ធ្លាក់​ថ្លៃ​នៃ​កសិផល​គឺ​បង្កើន​ទិន្នផល​លើ​ផ្ទៃ​ដី ធ្វើ​យ៉ាងណា​ឲ្យ​ទិន្នផល​ក្នុង​ផ្ទៃ​ដី​​មាន​ការ​កើន​ឡើង អាច​​ថា ២ ឬ ៣ ដង។ ​ការ​ដែល​បង្កើន​ទំហំ​ផ្ទៃដី​នៃ​ការ​ដាំ​ដុះ ដើម្បី​ទប់​ទល់​នឹង​ការ​ធ្លាក់​ថ្លៃ​កសិផល មិន​មែន​ជា​វិធី​សាស្ត្រ​ត្រឹម​ត្រូវ​នោះ​ឡើយ។ លោក​បាន​សង្កត់​ធ្ងន់​ថា​​ដើម្បី​ទប់​ទល់​នឹង​ការ​ធ្លាក់​ថ្លៃ គឺ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ឡើយ ដោយ​សារ​ត្រូវ​ការ​ចំណេះ​ដឹង​ខ្ពស់ និង​ត្រូវ​ការ​ដើម​ទុន​ផង​ដែរ។

ក្នុង​វីដេអូ​នៃ​កម្មវិធី “Hilux Hero | ទម្រាំ​មាន​ថ្ងៃ​នេះ" លោក វ៉ាន់ឌី ក៏​បាន​ចែក​រំលែក​​បទ​ពិសោធន៍ និង​​ចំណេះដឹង​ដ៏​មាន​តម្លៃ​ជា​ច្រើន​ទៀត និង​បាន​ប្រាប់​អំពី​មូលហេតុ​ដែល​ជ្រើស​យក​រថយន្ត​ភីកអាប់​របស់ Toyota សម្រាប់​ប្រើ​ក្នុង​ចំការ​របស់​ខ្លួន​ចាប់​តាំង​ពី​ឆ្នាំ ២០០៥ ​មាន​ចាប់​តាំង​ពី​ម៉ូដែល​ Toyota Tacoma, Toyota Hilux Tiger, Hilux Vigo, Hilux Revo ​ដល់​ Hilux Revo Rally ស៊េរី​ឆ្នាំ ២០១៩។ ​

​​​ទស្សនា​វីដេអូ​ដូច​ខាង​ក្រោម ៖

អត្ថបទ៖ សុខហេង