បាន​ប៉ុណ្ណេះ​អេម iPhone 12 Pro Max ​រំពឹង​នឹង​សាក​ថ្ម Wireless ​អម​ការ​បង្កប់​កាមេរ៉ា​ក្រោម​អេក្រង់

  • 2020-03-03 01:52:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​រចនា​ល្បី​ឈ្មោះ​សញ្ជាតិ​អាល្លឺម៉ង់​លោក Hasan Kaymak ​បាន​បង្ហាញ​នូវ​គំរូ​ Concept ថ្មី​មួយ ជុំវិញ iPhone 12 Pro Max ដែល​រំពឹង​នឹង​បង្ហាញ​ខ្លួន​នៅ​ខែ​កញ្ញា ឆ្នាំ ២០២០ នេះ។

តាម​ការ​ជឿជាក់​របស់​ប្រភព​ខាង​លើ​បាន​ឲ្យ​ដឹង​ថា iPhone 12 Pro Max នឹង​មាន​ប្រើ​អេក្រង់​ផ្ទៃ​ពេញ លែង​សល់​ស្នាម​ឆក លែង​សល់​គែម​សងខាង មាន​ទំហំ ៦,៧ អ៊ីញ​អម​ការ​បង្កប់​ Sensor កាមេរ៉ា​មុខ​និង​មុខងារ​ស្កេន​ខ្ចៅ​ដៃ​ខាង​ក្រោម​អេក្រង់។

ផ្នែក​កាមេរ៉ា​ក្រោយ​ដូច​ជំនាន់​ឆ្នាំ ២០១៩ ដែរ ពោល​គឺ​មាន​ ៣ គ្រាប់ ហើយ​ជុំវិញ​តួ​ម៉ាស៊ីន​លែង​មាន​រន្ធ​ដោត​កាស លែង​មាន​រន្ធ​សាក ជារួម​គ្រប់​យ៉ាង​សុទ្ធ​សឹង​តែ​ប្រើប្រាស់​ប្រព័ន្ធ​ Wireless ទាំង​អស់។

យ៉ាងណាមិញ​ការ​ស្រមៃ​បែប​នេះ​វា​ជា​រឿង​ដ៏​ភ្ញាក់ផ្អើល​មួយ អ៊ីចឹង​ក៏​មិន​មាន​ភាគរយ​ច្រើន​ដែល​អាច​នឹង​ចេញ​ផ្សាយ​នៅ​ឆ្នាំ ២០២០ នេះ​បាន​ឡើយ៕

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា