មានសំណូមពរឥតដាច់ ទីបំផុតប្រូម៉ូសិន “សប្ដាហ៍ vivo” ត្រូវបន្តដល់ថ្ងៃ ១០មីនា

  • 2020-03-02 10:06:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​មាន​ការ​សំណូម​ពរ​ឥត​ដាច់​ ពី​សំណាក់​ម្ចាស់ហាង ដែល​មាន​លក់​ស្មាតហ្វូនម៉ូឌែល S1Pro ជា​ពិសេស​អតិថិជន ដែល​បាន​ខកខាន​ឱកាស ក្នុង​អំឡុង​ពេល​ប្រូម៉ូសិន​សប្ដាហ៍​ vivo រយៈពេល​ប្រាំពីរថ្ងៃ ដែលទើបតែបញ្ចប់ម្សិលមិញនេះ ​ដូច​នេះ​ខាងក្រុមហ៊ុន vivo នឹងបន្តកម្មវិធីនេះ រហូតដល់ថ្ងៃទី ១០ ខែមីនា ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន vivo និងក្រុមហ៊ុន Smart បាន​សហការ​គ្នា ដើម្បីផ្តល់ជូនស៊ីមកាតតម្លៃ ៥៤ ដុល្លារ សម្រាប់បងប្អូនដែលបានជាវទូរសព្ទដៃម៉ូឌែលត្រកូល Y ក្នុងអំឡុងពេល ១០ ថ្ងៃដូចគ្នានេះដែល ពោលគឺពីថ្ងៃទី ០១ ខែមីនា នេះ ដល់ថ្ងៃទី ១០ ខែមីនា ខាងមុខនេះ។

ចំពោះការជាវម៉ូឌែល S1Pro ក្រុមហ៊ុន vivo នៅតែបន្តបញ្ចុះតម្លៃជូន ៣០ ដុល្លារក្នុង ១ គ្រឿង កាដូបន្ថែម និងពិសេស​ទទួលបានប័ណ្ណធានាអេក្រង់រយៈពេលពេញ ១ឆ្នាំ ដដែល។

ខាងក្រោមនេះ ជាលក្ខខណ្ឌមួយចំនួន ចំពោះលោកអ្នកដែលជាអតិថិជនម៉ូឌែលត្រកូល Y ត្រូវបំពេញ ដើម្បីប្តូរយកស៊ីមកាត Smart តម្លៃ ៥៤ ដុល្លារ៖

  • លោកអ្នកគ្រាន់តែយកប័ណ្ណប្តូរស៊ីមកាត និង IMEI ទូរសព្ទដែលលោកអ្នកបានជាវទៅកាន់ Smart Shop ណាមួយ ដើម្បីទទួលបានស៊ីមកាត Smart តម្លៃ ៥៤ ដុល្លារ រួមជាមួយនឹងគម្រោង Smart ធំ​ហ្ម៎ង រយៈពេល ១២ សប្តាហ៍។

  • កម្មវិធីយកប័ណ្ណប្តូរស៊ីមកាត និង IMEI ទូរសព្ទដែលលោកអ្នកបានជាវ ទៅប្តូរយកស៊ីមកាត SMART មានប្រសិទ្ធិភាពតែក្នុងអំឡុងពេលប្រម៉ូសិន ពីថ្ងៃទី ០១ ដល់ថ្ងៃទី ១០ មីនា តែប៉ុណ្ណោះ។ ហួសកាលផុតកំណត់ ប័ណ្ណនឹងត្រូវទុកជាអសារបង់ ហើយមិនអាចប្ដូរយកស៊ីមកាត Smart បានឡើយ។

  • ប័ណ្ណប្តូរស៊ីមកាត មិនអាចប្តូរយកទឹកប្រាក់បានជាដាច់ខាត។

  • ក្រុមហ៊ុនមានសិទ្ធិកែប្រែកម្មវិធីនេះ ប្រសិនបើចាំបាច់ ដោយពុំចាំបាច់ជម្រាបព័ត៌មានទុកជាមុន។

ប្រសិនបើមានចម្ងល់ សូមសាកសួរម្ចាស់ហាងផ្ទាល់ ដើម្បីបានជ្រាបជាលម្អិតអំពីលក្ខខណ្ឌផ្សេងៗ ដើម្បីទទួលបានស៊ីមកាត Smart៕