ចំណុច​រសើប ៣ ​ដែល iPhone 11 Pro Max នៅ​តែ​មាន​ប្រៀប​ជាង Galaxy S20 Ultra

  • 2020-03-04 01:49:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy S20 Ultra បាន​ទទួល​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​សំណាក់​អ្នក​និយម​ចូលចិត្ត​ការ​ថត​រូប ព្រោះ​មាន​ចំណុច​ខ្លឹម​ត្រង់​ផ្នែក​កាមេរ៉ា​អាច Zoom ដល់ 100x និងឡេន 108MP។ លើ S20 Ultra ធុន​ធ្ងន់​ឆ្នាំ​នេះ បើ​ធៀប​នឹង​គូ​ប្រជែង iPhone អាច​ថា​ស៊ី​ដាច់​លើ​ផ្នែក​កាមេរ៉ា​ និង​មួយ​ផ្សេង​ទៀត​គឺ​ទាក់ទិន​នឹង​អេក្រង់​ល្បឿន Refresh rate 120Hz។

យ៉ាងណាមិញ​ក៏​នៅ​មាន​ចំណុច​ខ្លះៗ​ដែល iPhone 11 Pro Max នៅ​តែ​មាន​ប្រៀប​ជាង​ Galaxy S20 Ultra ហើយ​ក្នុង​នោះ​យើង​សូម​សង្ខេប​នៅ ៣ ចំណុច​សំខាន់ៗ​ដូច​ខាង​ក្រោម៖

ការ​ផ្លាស់ប្តូរ​ពណ៌​អេក្រង់​ផ្អែក​តាម​បរិយាកាស

សមត្ថភាព​អេក្រង់​អាច​ថា Samsung ល្អ​ជាង​ច្រើន តែ​បើ​និយាយ​ពី​បច្ចេកវិទ្យា​អេក្រង់​គឺ iPhone 11 Pro Max អាច​ស៊ី​ដាច់​ម្យ៉ាង​ត្រង់​មុខងារ​ផ្លាស់ប្ដូរ​កម្រិត​ពណ៌​ផ្អែក​តាម​បរិយាកាស​ជុំវិញ​ខ្លួន​ឲ្យ​ឈ្មោះ​ថា "True Tone"។

មុខងារ​នេះ​បាន​ចេញ​ផ្សាយ​តាំង​ពី​ឆ្នាំ ២០១៧ ដែល​វា​ធ្វើ​ឲ្យ​អេក្រង់ iPhone ​ផ្លាស់ប្តូរ​ពណ៌​បែប​ត្រជាក់​ភ្នែក​ស្វ័យប្រវត្តិ មិន​ងាយ​ប៉ះពាល់​ដល់​ភ្នែក ខណៈ​ដែល​លើ Galaxy S20 មាន​តែ​មុខងារ Blue Light Filter មួយ​តែ​ប៉ុណ្ណោះ ដែល​វា​នៅ​ស្ទើរ​ជាង True Tone របស់ Apple។

ការ​លេង Filter ពេល​ថត Portrait

Apple ​បាន​អភិវឌ្ឍ​រាង​ខ្ពស់​ជាង​គេ​បន្តិច​លើ​ការ​ថត Portrait ដោយ​មាន​ផ្តល់​ជូន​ការ​កែប្រែ​ Filter ភ្លាមៗ​ចំនួន ៦ ពណ៌​មាន​បែប Natural, Studio, Stage, Contour Light, Stage Light, Stage Light Mono និង High-Key Light Mono លើ iPhone XS ដល់ iPhone 11 Pro Max។

បើ​ធៀប​នឹង Galaxy S20 Ultra ដែល​មាន Live Focus អ្នក​អាច​ផ្លាស់ប្តូរ​បាន​ត្រឹម​កម្រិត Bokeh ដែល​មាន​ប្រភេទ​ព្រាល​ដាច់​ខុស​ពី​គ្នា ពោល​មិន​អនុញ្ញាត​ឲ្យ​កែ​កម្រិត​ពណ៌​ដូច​លើ iPhone ឡើយ។

iMessage សុវត្ថិភាព​ខ្ពស់

ចំណាំ​មើល​អ្នក​កាន់ iPhone ភាគ​ច្រើន ​រមែង​ប្រើប្រាស់ iMessage ​ក្នុង​ការ​ផ្ញើ​សារ​ទៅ​កាន់​មិត្តភ័ក្ដិ​ឬ​សាច់ញាតិ​ដែល​មាន​ប្រើប្រាស់ iPhone ដូច​គ្នា ព្រោះ​វា​ផ្តល់​ភាព​ងាយស្រួល​និង​សុវត្ថិភាព​ខ្ពស់។

ដោយ​សារ​កម្មវិធី​វា​ជា​ប្រភេទ End-to-end Encryption ពោល​គឺ​អាចបញ្ចៀស​រាល់​ការ​បែកធ្លាយ​សារ​ទៅ​ដល់​ដៃ​ជន​ទី​បី កុំ​ថា​ឡើយ​សូម្បី​តែ​ក្រុមហ៊ុន​ដែល​ផ្គត់ផ្គង់​កម្មវិធី​នោះ​ក៏​ដោយ ពោល​អាច​មើល​ឃើញ​តែ​អ្នក​ផ្ញើ​និង​អ្នក​ទទួល​មួយ​គត់៕

អានអត្ថបទ:

ប្រភព៖ Zing   ប្រែ​សម្រួល៖ កៅ រក្សា