អ្នកប្រើ WhatsApp អាចដាក់ Dark Mode ហើយ!

  • 2020-03-04 02:59:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Facebook បានធ្វើបច្ចុប្បន្នភាពលើកម្មវិធី WhatsApp ដើម្បី​ឱ្យ​អ្នក​ប្រើ​ប្រាស់​អាច​ប្រើ​មុខ​ងារ Dark Mode បានជាមួយប្រព័ន្ធប្រតិបត្តិការអេនដ្រយ (Android) និង Apple iOS 13។

មុខងារ Dark Mode មានការពេញនិយមសម្រាប់អ្នកប្រើប្រាស់មួយចំនួន ដោយ​សារ​តែ​វា​ធ្វើ​ឱ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុងការអាន ហើយថែមទាំងជួយកាត់បន្ថយការប្រើថ្មរបស់ទូរសព្ទថែមទៀត។

ដើម្បីប្រើមុខងារនេះ លោកអ្នកគ្រាន់តែធ្វើការ update កម្មវិធី WhatsApp ជាមុនសិន នៅក្នុង App Store របស់ក្រុមហ៊ុន Apple ឬ Google Play Store។

ដើម្បីចូលទៅកំណត់មុខងារនេះ សូមធ្វើដូចខាងក្រោម៖

  • សម្រាប់អេនដ្រយ 10 និង iOS 13 សូមចូលទៅ Settings របស់ទូរសព្ទ។
  • សម្រាប់ អេនដ្រយ 9 ឬទាបជាងនេះ សូមចូលទៅកម្មវិធី WhatsApp ហើយចូលទៅ Settings > Chats > Theme > Dark៕

ចុចអាន៖

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា