ចេញមកទៀត រូបរាងឡាន SUV Off-Road ថ្មីរបស់ Ford
- 2020-03-04 06:50:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញមកទៀត រូបរាងឡាន SUV Off-Road ថ្មីរបស់ Ford
ចន្លោះមិនឃើញ
Ford Bronco គឺជារថយន្តមួយម៉ូដែលដែលគេទន្ទឹងរង់ចាំខ្លាំងជាងគេបំផុត ហើយពេលនេះមានរូបភាព Render ថ្មីចេញពីវិបសាយ Full Size Bronco ដែលវាអាចជារូបរាងនៃ SUV ថ្មីរបស់ Ford។
រថយន្តនេះត្រូវបាន Ford ប្រកាសតាំងពីជាង ៣ ឆ្នាំមុនមកម្ល៉េះ ហើយទើបប៉ុន្មានខែចុងក្រោយនេះគេចាប់ផ្ដើមឃើញរូបរាងរបស់វារត់សាកល្បងនៅលើដងផ្លូវ។ រូបភាព Render ថ្មីៗទាំងនេះ បានបករបាំងមុខ និងការឃ្លុំរបស់រថយន្ត Bronco ចេញ ធ្វើឲ្យគេរឹតតែរំជើបរំជួលនឹងវា។
រូបភាព Render បានបង្ហាញថា Ford Bronco គឺមានរាងដូចប្រអប់ មានផ្នែកខាងមុខតុបតែងដោយផ្ទាំងប៉ាណាធំពណ៌ខ្មៅ និងមានឌីហ្សាញអក្សរ Bronco នៅពីលើ អមដោយអំពូលមុខមានរាងមូល។ ពណ៌ដែលមានបង្ហាញតាម Render គឺមាន Cyber Orange Pearl, Fighter Jet Grey, Race Red, Oxford White, Yellow, Viper Green និងពណ៌ខៀវខ្ចី។
កាលពីខែកុម្ភៈ Ford បានប្រាប់តំណាងចែកចាយរបស់ខ្លួន ក្នុងកិច្ចប្រជុំប្រចាំឆ្នាំថារថយន្ត Bronco នឹងបង្ហាញមុខនៅក្នុងខែមីនា ជាស៊េរីឆ្នាំ ២០២១ ចំណែកបងប្អូនរបស់វាមួយទៀតគឺ Bronco Sport នឹងប្រកាសចេញនៅខែមេសា៕